លោក ទិត សុធា បដិសេធចោលការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី ទាក់ទិនផ្សព្វផ្សាយរឿងផ្សឹក លោកសង្ឃ លួន សុវ៉ាត

0
80

ភ្នំពេញ៖ ថ្មីៗនេះវិទ្យុអាស៊ីសេរី បានចោទ ប្រកាន់ថា អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបង្កើត Facebook បង្ហោះវីដេអូចោទប្រកាន់ «ពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហាលួចលាក់រវាងសង្ឃ លួន សុវ៉ាត សេពកាមជាមួយបណ្តាស្រីកំណាន់…»។ការផ្សាយនេះ ត្រូវបានលោក ទិត សុធា អនុប្រធានប្រចាំការអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើការបដិសេធចោលទាំងស្រុង។

លោក ទិត សុធា បានចាត់ទុកវិទ្យុខាងលើនេះថា ជាវិទ្យុគ្មានវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មានដែលតែងតែផ្សព្វផ្សាយជាប្រចាំនូវព័ត៌មានដែលមានគោលដៅច្បាស់លាស់ក្នុងការបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា តាមរយៈការអុជអាល ញុះញង់ បំបែកបំបាក់ ដុតកម្តៅ បំផ្លើស បំភ័ន្ត បំភ្លៃ ជាពិសេសការលាបពណ៌ លោក ។
លោកលើកឡើងថា នៅពេលដែលវិទ្យុមួយនេះផ្សព្វផ្សាយដោយចោទប្រកាន់ថា អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សជាអ្នកបង្កើតនូវវីដេអូបែកធ្លាយនេះ វិទ្យុនេះមិនបានស្តាប់នូវការសារភាពរបស់សង្ឃលួន សុវ៉ាត នៅក្នុងសម្ភាសន៍ជាមួយវិទ្យុបរទេស មួយផ្សេងទៀតដែលផ្សាយជាភាសាខ្មែរដែរ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ដែលបាន និយាយថា «…សំឡេងនោះជារបស់ខ្លួន (លួន សុវ៉ាត) ពិតប្រាកដមែន…»។ ទន្ទឹមនឹងនោះ វិទ្យុបរទេសផ្សាយជា ភាសាខ្មែរនេះ គួរតែមានសេចក្តីក្លាហាន លើកទឹកចិត្តនិងជំរុញឱ្យសង្ឃ លួន សុវ៉ាត មកបកស្រាយនិងការពារខ្លួន ដោយផ្ទាល់នៅចំពោះមុខថេរសភាសង្ឃខេត្តសៀមរាបដែលបានសំរេចប្រកាសផ្សឹកភិក្ខុ លួន សុវ៉ាត ចេញពីភេទជាបុព្វជិត កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នោះបើ «សង្ឃលួន សុវ៉ាត ពិតជាមាសសុទ្ធមិនខ្លាចភ្លើងមែន»។
ខាងក្រោមនេះជាលិខិតបដិសេធរបស់អង្គភាពប្រតិកម្មរហ័សរបស់គណ:រដ្ឋមន្រ្តី÷
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here