ការសាកល្បងវ៉ាក់សាំង COVID-19 របស់រុស្ស៊ីទៅលើមនុស្សទទួលលទ្ធផលដោយជោគជ័យ

0
107

ម៉ូស្គូ៖តាមទីភ្នាក់ងារព័ត៌មាន India.com ចេញផ្សាយនៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០នេះឲ្យដឹងថាការសាកល្បងព្យាបាលវ៉ាក់សាំងកូវីដ១៩លើមនុស្សដំបូងគេ នៅលើពិភពលោកត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ Sechenov របស់ប្រទេសរុស្ស៊ីនិងបានបញ្ចប់ដោយភាពជោគជ័យ។
លោក Vadim Tarasov ជានាយកវិទ្យាស្ថានវេជ្ជសាស្ត្រ និងជីវសាស្ត្រ បានធ្វើការបញ្ជាក់ពីការវិវឌ្ឍនៃការសាកល្បងនេះ ដោយបន្ថែមទៀតថាក្រុមអ្នកស្ម័គ្រចិត្ត ដំបូងនឹងត្រូវអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យ នៅថ្ងៃពុធសប្តាហ៍នេះ ខណៈដែលក្រុមទី២ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដាខាងមុខនេះ។

តំណាក់កាលដំបូងនៃចាក់វ៉ាក់សាំងសាកល្បងនេះ បានចាប់ផ្តើមកាលថ្ងៃទី១៨ ខែមិថុនា ជាមួយក្រុមអ្នកស្ម័គ្រចិត្តចំនួន១៨នាក់ ហើយតំណាក់កាលទី២ បានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែមិថុនា ជាមួយក្រុមអ្នកស្ម័គ្រចិត្តចំនួន ២០នាក់។ អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត មុនពេលដែលពួកគេត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

លោក Alexander Lukashev ជានាយកវិទ្យាស្ថានវេជ្ជសាស្ត្រ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៅសាកលវិទ្យាល័យ Sechenov បាននិយាយថា គោលបំណង នៃតំណាក់កាលនៃការសាកល្បងនេះ គឺដើម្បីបង្ហាញពីសុវត្ថិភាពរបស់វ៉ាក់សាំងទៅលើសុខភាពមនុស្ស។ លោកបានប្រាប់សារព័ត៌មានរុស្ស៊ី Sputnik ថា ជារួមលទ្ធផលពីការពីចាត់សាកល្បងត្រូវ បានធានាសុវត្ថិភាព និងស្របទៅតាមស្តង់ដារវ៉ាក់សាំង ដែលមានលក់នៅលើទីផ្សារ។ លោកបានបន្តទៀតថា ផែនការអភិវឌ្ឍវ៉ាក់សាំងបន្ត ត្រូវបានកំណត់រួចហើយ ដោយក្រុមអ្នកជំនាញ និងបានបង្ហាញពីលទ្ធភាពនៃការបង្កើនផលិតកម្មផងដែរ។

យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានបន្ថែមច្បាស់ការថាតើវ៉ាក់សាំងនេះ នឹងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកឬដាក់លក់នៅលើទីផ្សារនៅពេលណានៅឡើយ៕ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here