សម្តេចតេជោសម្រេចឯកភាពជាផ្លូវការក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាក ៥ ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ (បើសរុបទាំងថ្ងៃចុងសប្តាហ៍ផងគឺ៩ថ្ងៃ)

0
87

ភ្នំពេញ÷ប្រភពពីផេកផ្លូវការរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋ្ឋមន្រី្តកម្ពុជា
នៅថ្ងៃទី ១៣ ខែ កក្កដា ២០២០ នេះថាសម្តេចបានសម្រេចឯកភាពជាផ្លូវការឲ្យ កម្មករ – និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរកាលពីខែមេសាឆ្នាំ២០២០ ពោលបើសរុបទាំងថ្ងៃចុងសប្តាហ៍ផងគឺ៩ថ្ងៃ។

ក្នុងនោះសម្តេចតេជោបានបញ្ជាក់ថាទន្ទឹមនឹងនេះ សូមក្រសួងសុខាភិបាល, ក្រសួ ទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូនអាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែ សីហា ខាងមុខនេះ៕ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here