ម្ចាស់បទ នារីម៉ាក់ស៊ីសក់ខ្លីក្នុងទសវត្សឆ្នាំ៧០ចូលជួបសំណេះសំណាលជាមួយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល

0
81

ភ្នំពេញ÷សិល្បករចម្រៀងជើងចាស់ក្នុងទសវត្សឆ្នាំ៧០ លោក វ័រ សារុន ដែលជំនាន់នោះអ្នកខ្លះហៅលោកថា វ័រ សក់រួញ ព្រោះសក់លោកក្រញាញ់និងរួញ
បច្ចុប្បន្នមានវ័យ៧៣ឆ្នាំ នៅថ្ងៃទី១៣កក្កដានេះ ត្រូវបាន
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចូលជួបសំណេះសំណាលសាកសួរសុខទុក្ខនៅទីស្តីការក្រសួង។
ក្នុងការជួបសំណេះសំណាលនេះ
លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសប្បាយរីករាយជាអនេកដែលបានជួបសំណេះសំណាលជាមួយសិល្បករជំនាន់ដើមដែលនៅរស់ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ក្នុងនោះដែរលោកបានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនុកច្រៀង និងសំឡេងដ៏ក្រអួនក្រអៅរបស់លោក វ័រ សារុន ដែលបានបន្សល់ទុកនូវកេរ្តិ៍មរតកវប្បធម៌ជាតិដ៏មានតម្លៃមិនឤចកាត់ថ្លៃបានសម្រាប់កូនចៅ ជំនាន់ក្រោយដូចជាបទបទ “ម៉ាក់ស៊ីនារីថ្មី” និងបទ ឆ្មាអោង ច្រៀងជាមួយអ្នកស្រី ស៊ឹម ទូច ជាដើម។
ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានប្រគល់ថវិកាមួយចំនួនជូន លោក វ័រ សារុន សម្រាប់ ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រួលដោះស្រាយដល់ការលំបាកបានមួយចំណែកផងដែរ។
លោកវ័រ សារុន មានកូនស្រីពីរនាក់ និងកូនប្រុសពៅម្នាក់មានឈ្មោះ សារុន កល្យាន ឬ Jimmy Kiss៕ ជំនោរ

LEAVE A REPLY

Please enter your comment!
Please enter your name here