អគ្គិភ័យ ឆាបឆេះ អគារលក់គ្រឿងសង្ហារឹម (រូយ៉ាល់កាសា) នៅសង្កាត់បឹងកេងកងទី១

0
104

ភំ្នពេញ ៖ កាលពីនៅវេលាម៉ោង១០ និង៣០ នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ តាមបណ្ដោយមហាវិថី ព្រះមុនីវង្ស ផ្ទះលេខ៤០២ ភូមិ ០១ក្រុម ០២ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណី អគ្គិភ័យ ឆាបឆេះ អគារលក់គ្រឿងសង្ហារឹម (រូយ៉ាល់កាសា) ។

តាមរបាយការណ៍របស់នគរបាលបឹងកេងកងបានឲ្យដឹងថា ម្ចាស់ហាងឈ្មោះ ចិន តីង (CHEN TING) ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ចិន (ប្តី) និង ឈ្មោះ លី ន ជាន (LIN JUAN) ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិ ចិន (ប្រពន្ធ) មានមុខរបរ លក់គ្រឿងសង្ហារឹម (យីហោ រ៉ូយាលកាសា) ជាប្រភេទសំណង់ ថ្មបេតុង (ទំហំ ១៥ ម x ១៦ម ) កំពស់ ០២ ជាន់ ។ បណ្តាលឲ្យខូចខាត ឆេះសំភារៈក្នុងអគារ រួមមាន គ្រឿងសង្ហារឹម តាំងលក់ ទាំងស្រុង ហើយបណ្តាលឲ្យមាន គ្រោះថ្នាក់មនុស្ស របួសស្រាល ០២ នាក់ ស្រី ០១នាក់។

ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ។

ក្នុងការឆាបឆេះនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់សរុបចំនួន២៩គ្រឿង ក្នុងនោះ រួមមាន ៖ ការិ. អគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៣គ្រឿង, រថយន្តក្រសួងហាផ្ទៃ ០៤គ្រឿង, រថយន្តទីក្រុងជ្រោយចង្វា ០៦ គ្រឿង, រថយន្តស្រាបៀរកម្ពុជា ០១ គ្រឿង, រថយន្ត ទីក្រុង កោះពេជ្រ ០៥ គ្រឿង និងបាន ពន្លត់ចប់ជាស្ថាពរ នៅវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃខែដដែល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here