លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចុះដោះស្រាយជម្លោះរវាងប្រជាពលរដ្ឋ៣គ្រួសារនៅឃុំត្រើយស្លា

0
71

កណ្តាល ៖ បន្ទាប់ពីទទួលបានព័ត៌មានថាប្រជាពលរដ្ឋ៣គ្រួសារ រស់នៅភូមិភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មានជម្លោះ ព្រោះ រឿងដីផ្លូវដោះស្រាយមិនចេះចប់រហូតមានអំពើហិង្សារួចមក នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង ចុះធ្វើការសម្របសម្រួលដោះស្រាយបញ្ចប់ជម្លោះរវាងគ្រួសារទាំង៣នេះ ។

ក្រោយពីមានការសម្របសម្រួលឈ្នះៗ ពីលោកស្នងការរួចមក ប្រជាពលរដ្ឋទាំ៣គ្រួសារនេះបានសុំដកខ្លួនគិតនៅក្នុងគ្រួសាររៀងៗខ្លួន ។

ជុំវិញករណីជម្លោះនេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត នឹងដោះបញ្ចប់នៅសប្តាហ៌ក្រោយ លែងឲ្យមានជម្លោះតទៅមុខទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here