នគរបាល​ខណ្ឌដង្កោ​បង្ហាញ​មុខជនសង្ស័យជនជាតិនីហ្សេរីយ៉ា២នាក់​ និង​ ស្ដ្រី​ខ្មែរ​ម្នាក់​ពាក់ព័ន្ធ​ ករណី ឆបោក លុយ​ជាង​១ម៉ឺន​ដុល្លារ

0
79

ភ្នំ​ពេញ​) ៖ នគរបាល​ខណ្ឌដង្កោ​ នៅព្រឹក​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០២០​ នេះ​បានបង្ហាញ​មុខជនសង្ស័យជនជាតិ នីហ្សេរីយ៉ា២នាក់​ និង​ ស្ដ្រី​ខ្មែរ​ម្នាក់ពាក់ព័ន្ធ​ ករណី ឆបោក លុយ​ជាង​១ម៉ឺន​ដុល្លារ​ ​ក្រោយពីជនរងគ្រោះ ប្ដឹងសមត្ថកិច្ចអោយចាប់ខ្លួន​។

 

សមត្ថកិច្ច​បានអោយដឹងថា​ ជនសង្ស័យទាំង៣នាក់ រួមមាន ៖  ១.ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ , ២.ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង  ៣.ឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here