ទៀតហើយបទចម្រៀង“លួចស្រលាញ់ប៉ះចំតែសង្សារលោក”ប្រតិកម្មដល់គណ:នាយកសង្ឃ

0
99

​ភ្នំពេញ៖ បទចម្រៀងមួយបទចំណងជើងថា “លួចស្រលាញ់ប៉ះចំតែសង្សារលោក” បាននឹងកំពុងតែរងការរិះគន់ខ្លាំងពីទស្សនិកជនពិសេសពុទ្ធសាសនិកជន។

​ពេញមួយសប្តាហ៍ហើយដែលបទចម្រៀង ”លួចស្រលាញ់ប៉ះចំតែសង្សារលោក” ត្រូវបានបង្ហោះលើគេហទំព័របណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា”Troll យឹម តន” អមដោយការច្រៀង និងភ្ជាប់ដោយឆាយាល័ក្ខណ៍(រូបថត)ព្រះសង្ឃ ជាច្រើនអង្គដែលកន្លងទៅធ្លាប់លេចចេញរឿងអាស្រូវស្នេហាជាមួយនឹងនារីៗនោះ។ បទចម្រៀងនេះមិនត្រូវបានបង្ហាញឈ្មោះ អ្នកច្រៀងនិងអ្នកនិពន្ធនោះឡើយ ហើយក៏មិនមានសំឡេងពីរោះអ្វីនោះដែរ ។ បទចម្រៀងនេះត្រូវបានយកលំនាំតាមបទចម្រៀង”ស្រលាញ់ប៉ះចំតែសង្សារគេ” ដែលជាសំនៀងដើមរបស់ម្ចាស់ពានThe Voice Kid Cambodia រដូវកាលទី២ ចាន់ សុបញ្ញា។ បទចម្រៀងអមដោយព្រះឆាយាល័ក្ខណ៍នៃព្រះសង្ឃមួយចំនួនដែលធ្លាប់លេចចេញរឿងអាស្រូវស្នេហា ដូចជាអតីតព្រះតេជគុណ ឡុង ចន្ថា ជាដើម។
ការធ្វើឲ្យប៉ះពាល់ដល់សង្ឃដទៃទៀតនៅ ត្រូវបានអ្នកលេងសើចលើកឡើងថា “កាប្លង់ៗអើយកុំស្រលាញ់លោក ប្រុសៗគគោកទុកលោកធ្វបុណ្យ”។
ការផលិតចម្រៀងប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនានេះត្រូវបានគណសង្ឃនាយកកម្ពុជាបានបញ្ចេញលិខិតដោយប្រតិកម្មខ្លាំងមានដូចខាងក្រោម÷

LEAVE A REPLY

Please enter your comment!
Please enter your name here