ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាសមាជិកថ្មីនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

0
91

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាសមាជិកថ្មី នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិថ្មី ជំនួសសមាជិកចាស់នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។

ជាមួយគ្នានេះ ព្រះមហាក្សត្រនៃកម្ពុជា ក៏បានត្រាស់បង្គាប់បន្តអាណត្តិជាថ្មី សម្រាប់សមាជិកបច្ចុប្បន្នចំនួន៩រូប នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយផងដែរ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here