រសៀលថ្ងៃនេះ និស្សិត និងសិក្ខាកាមយោធាកម្ពុជា ជាង១០០នាក់ នឹងមកដល់ភ្នំពេញ

0
69

 

ភ្នំពេញ ៖  និស្សិតកម្ពុជា ចំនួន៤៣ នាក់ ដែលសិក្សានៅប្រទេសអេហ្ស៊ីប និងសិក្ខាកាមយោធាកម្ពុជា ចំនួន១០០នាក់ ដែលសិក្សានៅប្រទេសរុស្ស៊ី នឹងមកដល់កម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកក្កដានេះ ។នេះបើតាមការអះអាងរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹង។

លោក កុយ គួង បញ្ជាក់ថា ដោយមានកិច្ចការ និងសម្របសម្រួលល្អ ពីស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និស្សិតកម្ពុជា ចំនួន៤៣ នាក់ ក្នុងចំណោមនិស្សិតសរុប១០៨ នាក់ ដែលកំពុងសិក្សានៅប្រទេសអេហ្ស៊ីប និងសិក្ខាកាមយោធាកម្ពុជាចំនួន១០០នាក់ នៅសហព័ន្ធរុស្ស៊ី នឹងធ្វើដំណើរកម្ពុជាវិញ ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី តាមជើងហោះហើរលេខ MH 754 នៅវេលាម៉ោង១២ ថ្ងៃត្រង់ នឹងមកដល់ទីក្រុងភ្នំពេញនៅវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នេះ។
តាមការបញ្ជាក់ថា និស្សិតកម្ពុជាចំនួន៨០ នាក់ក្នុងចំណោម១៧៤ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានធ្វើដំណើរមកដល់កម្ពុជាវិញ កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ តាមជើងយន្តហោះពាណិជ្ជកម្មពិសេសលេខ MH762 ៕ គ្រូធំ

 

LEAVE A REPLY

Please enter your comment!
Please enter your name here