លោក Cambell Peter Markបានចូលសញ្ជាតិកម្ពុជានិងចាត់ទុកសម្តេចតេជោជាទេវតា

0
89

ភ្នំពេញ៖ ដោយសារប្រទេសកម្ពុជា ដែលជាប្រទេសមួយមានសន្តិភាព សុខសុវត្ថិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន លោក Cambell Peter Mark ជនជាតិអូស្រ្តាលី អាយុ ៦៤ឆ្នាំ ដែលទើបតែទទួលបានយុត្តិធម៌ដ៏ពេញចិត្តតាមគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ កាលពីថ្ងៃទី៩ ខែ កក្កដា ឆ្នាំ ២០២០ កន្លងមកនោះមានមនោសញ្ចេតនាស្រលាញ់ពេញចិត្តប្រទេសកម្ពុជា និងប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ហើយចង់បន្តរស់នៅក្នុងប្រទេសនេះជារៀងរហូតដល់នាទីចុងក្រោយនៃជីវិតខ្លួនហើយលោកត្រូវបានព្រះមហាក្សត្រកម្ពុជាឡាយគ្រហស្ថទទួលឲ្យចូលសញ្ជាតិកម្ពុជានៅថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ។

លោក Peter មានក្តីរំភើបនិងបានថ្លែងស្ទើរស្រក់ទឹកភ្នែកថា សម្តេច ហ៊ុន សែន គឺពិតជាទេវតារស់នៅលើដីកម្ពុជាយ៉ាងពិតប្រាកដ។លោកថា សម្តេចតេជោបានរកយុត្តិធម៌ឲ្យខ្ញុំប្រកបដោយគតិបណ្ឌិតក្នុងទំនាស់ជាមួយមិត្តស្រីម្នាក់ដែលលោកទុកចិត្តហើយបែរជាលួចធ្វើប័ណ្ណកម្មសិទ្ធិអចលនទ្រព្យរបស់លោកយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ក្នុងករណីនេះលោកបានចាត់ទុកសម្តេចតេជោថាជាទេវតា
ជប់រូបលោកឲ្យក្លាយជាពលរដ្ឋខ្មែរ ថ្មីមួយរូបនៅកម្ពុជា។ សម្តេចមិនត្រឹមតែជាមេដឹកនាំដ៏ល្អនោះទេ តែជាប្រមុខការទូតដ៏ឆ្នើមមួយដែលបានធ្វើប្រទេសកម្ពុជារីកចម្រើនរុងរឿងថ្កើងថ្កានទៅមុខឥតឈប់ឈរ និងមានទំនាក់ទំនងការទូតល្អឥតខ្ចោះជាមួយប្រទេសជាមិត្ត៕គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here