នគរបាល​ប្រឆាំង​បទបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំរឹបអូសឈើប្រណីត៧៦កំណាត់ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ

0
105

ខេត្ត​កំពង់ធំ​៖​ ឈើ​ប្រណីតចំនួន​៧៦​កំណាត់​ ស្មើ​៦,០៨០​ ម៉ែត្រគូប​ត្រូវបានកម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ បទបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំបង្រ្កាបបាន កាលពី​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២០​ ដោយរឹបអូសឈើជាច្រើនម៉ែត្រគូបបន្ទាប់ពីឈ្មួញឈើ បាន​ដឹក​យក​មក​លាក់​ទុក​ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ ។
ប្រភពព័ត៌មាន ពី​មន្ត្រី​នគរបាល​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ថា​ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​លោក​ ស៊ិ​ន​ វិ​រៈ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ និង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ ពី​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ បង្ក្រាប​បទល្មើស​ព្រៃឈើ​ របស់​ខ័​ណ្ឌ​រដ្ឋបាល​ ព្រៃឈើ​ខេត្តកំពង់ធំ​ និង​មានការ​ចូលរួម​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​ បាន​បានដកហូតឈើជាច្រើនគំនរនៅ ក្នុងភូមិ​ចំបក់​ជ្រុំ​ ឃុំ​ប្រាសាទ​ ស្រុក​ស​ន្ទុ​ក​ ខេខេត្តកំពង់ធំដែលឈ្មួញដឹកយកមកលាក់ទុក។ ឈើ​ចំនួន​៧៦​កំណាត់​ ស្មើ​៦,០៨០​ ម៉ែត្រគូប​ ជា​ប្រភេទ​ឈើ​ ​សុ​ក្រំ​ និង​ឈើ​ឈ្លី​ច​ ត្រូវបានសមត្ថកិច្ចរឹបអូស។

​ប្រភព​ព័ត៌មាន​ដដែល​ បាន​បន្ត​ឲ្យ​ដឹង​ថា​ វត្ថុ​តាង​ឈើទាំង៧៦កំណាត់ដែលរឹបអូសទុកជាភស្តុតាងនេះត្រូវបានសមត្ថកិច្ច ស្នងការដ្ឋាន​នគរបាល​ខេត្ត​​កំពង់ធំ​ ប្រគល់​ជូន​ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំចាត់ការបន្តទៅតាមច្បាប់៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here