ឪពុកបង្កើតសុំកូនស្រីដេក១ខែ៥ដង ចាំពុកឲ្យលុយ៥ម៉ឺនរៀល

0
102

ពោធិ៍សាត់ ៖ ដោយសារតែនាងនៅក្មេងមិនទាន់ដឹងអី ឪពុកចិត្តអប្រិយ បានលួងលោមកូនស្រីបង្កើតរួមភេទ តាំងពីកូន មានអាយុ១២ឆ្នាំ រហូតមកដល់នាងអាយុ២០ឆ្នាំ ធំដឹងក្តី និងមានគ្រួសារហើយ នៅតែតាមលូង លោមនាងសុំរួមភេទទៀត ។ ដោយសារតែនាងមានការឈឺចាប់ពេក នាងក៏បានសម្រេចចិត្តទៅដាក់ ពាក្យបណ្តឹង ប្តឹងលោកឪពុកចិត្តតិរច្ឆាននេះតែម្តង ។

ហេតុការណ៍នេះ បានកើតឡើង នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយសមត្ថកិច្ ចឃាត់ខ្លួននាំមកកាន់ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ។

ជនសង្ស័យឈ្មោះ ប៉ោះ ខ្ញី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះឈ្មោះ ខ.ស.ធ ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិ.ឃុំ ខាងលើ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹក នៅចំណុច ចំការមន ស្ថិតក្នុងភូមិ.ឃុំខាងលើ ជនសង្ស័យឈ្មោះ ប៉ោះ ខ្ញី ត្រូវជាឪពុកបង្កើត បាននិយាយ ទទូចសុំអង្វររួមភេទ ជាមួយនារីរងគ្រោះ នាងក៏ដាច់ចិត្តនិយាយថា បើឪឯងចង់ដេកជាមួយខ្ញុំ ខ្ញុំឲ្យដេកតែម្តងទៀតទេ បន្ទាប់ មកជនសង្ស័យបានឲ្យនារីរងគ្រោះ ឡើងដេកលើគ្រែ រួចជនសង្ស័យបានរួមភេទជាមួយនារីរងគ្រោះ រហូត ទាល់តែបានសម្រេច ព្រមទាំងនិយាយថា កូនអើយ ក្នុងមួយខែឲ្យឪពុកសុំដេកជាមួយ០៥ដងមក ចាំឪពុក ឲ្យលុយ៥ម៉ឺនរៀល ។ ដោយទ្រាំមិនបានទើបនារីរងគ្រោះ មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ រកយុត្តិធម៌ជូនខ្លួន ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ប៉ោះ ខ្ញី បានបញ្ជាក់ឲ្យដឹងថា ខ្លួនពិតជាមួយបានលួងលោម រួមភេទជាមួយនារីរងគ្រោះដែលត្រូវជាកូនបង្កើត ពិតប្រាកដមែន គឺតាំងពីនារីរងគ្រោះ មានអាយុ១២ឆ្នាំមកម្ល៉េះ រហូតមកដល់នាងមាន គ្រួសារហើយក៏នៅតែសុំកូនរួមភេទជាមួយទៀត ។

លោកវរសេនីយ៍ត្រី គឹម វិចិត្រ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ឲ្យដឹងថា ដោយ មានការសុំយោបល់ ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានបង្គាប់ ឲ្យសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុក ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ប៉ោះ ខ្ញី នៅអធិការដ្ឋាន ស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ ព្រេជ ករុណា

LEAVE A REPLY

Please enter your comment!
Please enter your name here