គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ ចុះ​បិទ​ទីតាំង​អាជីវកម្ម​ សេវាកម្ម​ Wild​ Orchid​ Bar​

0
107

​ភ្នំពេញ​ ៖​ នៅ​ល្ងាច​ ថ្ងៃអាទិត្យ​ ១៤​រោច​ ខែអាសាឍ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៧​និង​០០​នាទី​ លោក​បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ ចុះ​បិទ​ទីតាំង​អាជីវកម្ម​ សេវាកម្ម​ Wild​ Orchid​ Bar​ មាន​ទីតាំង​ផ្លូវ​លេខ​១៣៦​ ភូមិ​១២​ សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌដូនពេញ​ ជា​បណ្តោះអាសន្ន​ ដោយ​មូលហេតុ​ បង្ក​សំលេង​រំខាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ទីតាំង​ខាងលើ​នេះ​ (​ឈ្លោះប្រកែក​គ្នា​ជា​រឿយៗ​)​ រួម​ទាំង​មាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ជិតខាង​ និង​ មិន​ចូលរួម​បង្ការ​ ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជម្ងឺ​ កូ​វី​ដ​ -១៩​ តាម​ការ​ណែនាំ​របស់​ អាជ្ញាធរ​ខណ្ឌ​ ក្រសួងសុខាភិបាល​ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា​ ។​

​ក្នុង​ប្រតិបត្តិការ​ជាក់ស្តែង​ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ ក៏​បាន​សម្រេច​បិទ​អាជីវកម្ម​ Wild​ Orchid​ Bar​ ជា​បណ្ដោះអាសន្ន​ ដើម្បី​ជា​ការ​ព្រមាន​ ក្នុង​ករណី​នៅ​តែ​បន្ត​លួចលាក់​បើក​អាជីវកម្ម​ខាងលើ​ បង្ក​សំលេង​រំខាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជិតខាង​ទៀត​នោះ​ រដ្ឋបាល​ខណ្ឌ​ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ ចុះ​ដកហូត​សម្ភារៈ​ផ្សេងៗ​ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​ ឬ​បាត់បង់​ ព្រមទាំង​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​ស្ថាពរ​ បន្ថែម​ទៀត​ ៕


LEAVE A REPLY

Please enter your comment!
Please enter your name here