ខែសីហាខាងមុខនឹងបើកដំណើរការសាកល្បងដំណាក់កាលទី១ សាលារៀនឯកជនស្តង់ដាខ្ពស់ចំនួន២០

0
107

 

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងសាកល្បងបើកដំណើរការឡើងវិញសម្រាប់ការសិក្សា នៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ នូវគ្រឹះស្ថានសិក្សាឯកជន មានស្តង់ដាខ្ពស់ចំនួន ២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។
នេះបើតាមលិខិតអនុញ្ញាតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៦៩៥ សជណ.អវ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។

បើទោះរាជរដ្ឋាភិបាលយល់ព្រមឲ្យសាកល្បងបើកដំណើរការឡើងវិញ នៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ ក៏ដោយ ប៉ុន្តែសាលាទាំង២០នោះត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាលកម្ពិជា និងអង្គការសុខភាពពិភពលោក (WHO)ផងដែរ៕គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here