ឧត្តមសេនីយ៍ឯក​ ទូច​ ពលៈ​ ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ ផែនការ​ស្តី​ពី​កិច្ច​ប្រតិបត្តិការ​ធានា​សន្តិសុខ​ សណ្តាប់ធ្នាប់​នៅ​លើ​ផ្ទៃសមុទ្រ​ និង​និងតំបន់កោះ

0
74

ភ្នំពេញ​ ៖​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ទូច​ ពលៈ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក​ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ ស្តី​ពី​កិច្ច​ប្រតិបត្តិការ​ធានា​សន្តិសុខ​ សណ្តាប់ធ្នាប់​នៅ​លើ​ផ្ទៃសមុទ្រ​ និង​តំបន់​កោះ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ចុះ​សួរសុខទុក្ខ​ និង​ពិនិត្យ​របៀបរបប​ការងារ​ប្រចាំ​ថ្ងៃ​ ព្រមទាំង​ជម្រក​ស្នាក់​នៅ​ និង​ដោះស្រាយ​ជីវភាព​របស់​កងកម្លាំង​ នៅ​តាម​បណ្តា​អង្គភាព​ វរ​សេនា​តូច​ និង​ប៉ុស្តិ៍​ចំណុះ​នាយកដ្ឋាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក​ កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០៩​និង​៣០នាទី។

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ លោក​អនុប្រធាន​នាយក​ នាយ​-​នាយ​រង​ការិយាល័យ​រដ្ឋបាល​-​សរុប​ ប្រធាន​អង្គភាព​ និង​មេបញ្ជាការ​វរ​សេនា​តូច​លេខ​២៤០-២៤១-២៦៩​ និង​៤៣០​ នៅ​សាល​ប្រជុំ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក​ ៕នេនពេជ្រ

LEAVE A REPLY

Please enter your comment!
Please enter your name here