ផ្សារទំនើប AEONប្រកាសផ្អាកផ្គត់ផ្គង់ក្រដាសដុល្លារអាមេរិក ប្រភេទ១,៥ និង១០ ដុល្លារដោយអាប់ជូនអតិថិជនជំនួសដោយប្រាក់រៀល

0
94

ភ្នំពេញ÷ផ្សារទំនើបអ៊ីអនម៉ល (AEON MALL)មានទីតាំង ចំនួន២កន្លែងនៅរាជធានីភ្នំពេញបានប្រកាសថាចាប់ពីថ្ងៃ០១ ខែសីហា ឆ្នាំ២០២០នេះតទៅខ្លួននឹងផ្អាកការផ្គត់ផ្គង់ក្រដាសប្រាក់ដុល្លារអាម៉េរិកតូចៗប្រភេទ ១ដុល្លារ ៥ដុល្លារ និង១០ដុល្លារ ក្នុងការអាប់ប្រាក់ត្រឡប់ជូនអតិថិជនវិញហើយ ដោយប្រើប្រាស់ជាប្រាក់រៀលជំនួសវិញ។ ប៉ុន្តែផ្សារទំនើប AEON MALL បានបញ្ជាក់ថា ខ្លួននៅតែបន្តទទួលក្រដាសប្រាក់ដុល្លារ ពីអថិជនសម្រាប់ការជាវទំនិញគ្រប់ប្រភេទ រហូត ដល់មានការជូនដំណឹងជាថ្មី ហើយការផ្អាកផ្គតផ្គងលុយដុល្លារប្រភេទតូចៗនេះ គឺសម្រាប់តែការអាប់ប្រាក់ត្រលប់ទៅអតិថិជនប៉ុណ្ណោះ។
ពាក់ព័ន្ធបញ្ហានេះលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារ ជាតិនៃកម្ពុជា បានលើកឡើងនាល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថាការប្រកាសរបស់ផ្សារទំនើបអ៊ីអន គាត់នៅតែទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗ ប៉ុន្តែប្រសិនបើគាត់មិនមានក្រដាសដុល្លារទាំងនេះសម្រាប់អាប់ទេ ក៏យើងមិនអាចបង្ខំគាត់ឲ្យអាប់នូវក្រដាសទាំងនោះបានដែរ សំខាន់គាត់អាចអាប់ក្រដាសប្រាក់ណាដែលគាត់មានជាពិសេសប្រាក់រៀល។ យើងទាំងអស់គ្នាគួរបន្តគាំទ្រការប្រើប្រាស់រៀលឱ្យបានទូលំទូលាយ។

លោកស្រី បានបញ្ជាក់ថានៅក្នុងមាត្រា៦៤ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមាន តម្លៃនិត្យានុកូលនិងមានតេជានុភាពធ្វើសេរីកា លើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោស ពិន័យជាប្រាក់ស្មើនឹង១០០ ដង នៃទឹកប្រាក់ដែលពុំទូទាត់នោះ”។ដូច្នេះយើងត្រូវតែលើកតម្កើងប្រាក់រៀលទាំងអស់គ្នា។
គួរដឹងថា ប្រទេសជប៉ុនតែងតែគាំទ្រប្រាក់រៀលកម្ពុជា តាមរយៈ ការជួយសិក្សាស្រាវជ្រាវពីការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាតាមរយៈ អង្គការJICA ដោយទទួលយកតែប្រាក់រៀលសម្រាប់ទូទាត់ ទិដ្ឋាការ នៅស្ថានទូតជប៉ុន ការចេញមុនគេឧបករណ៍ទូទាត់តែប្រាក់រៀលតែ១គត់ របស់ធនាគារឯកទេស Aeon និងសូម្បីតែការដាក់តម្លៃជាប្រាក់រៀលក្នុងផ្សារទំនើបមុនគេក្នុងចំណោមផ្សារទំនើបទាំងអស់នៅកម្ពុជានេះឯង៕ គ្រូធំ

 

LEAVE A REPLY

Please enter your comment!
Please enter your name here