នគរបាលខណ្ឌ៧មករា ឃាត់ជនសង្ស័យម្នាក់ លួចស្លាកលេខរថយន្ត

0
85

ភំ្នពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី លួចដោះស្លាក លេខរថយន្ត កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទី នៅចំណុច ផ្លូវ២១៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា។

ជនសង្ស័យឈ្មោះ ផេង ហេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះ លេខ១០១E2 ផ្លូវ១៨២សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ។

ជនរងគ្រោះឈ្មោះ សរ លក្ខិណា ភេទស្រី អាយុ ៣០ឆ្នាំជនជាតិខ្មែរ នៅផ្ទះលេខ៧Eo ផ្លូវ១២៥ សង្កាត់ បឹងព្រលិតខណ្ឌខណ្ឌ៧មករា មុខរបរសព្វថ្ងៃ បុគ្គលិករោងចក្រ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា វេលាម៉ោង0៣និង១៥នាទី នៅត្រង់ចំណុចមុខផ្ទះលេខ៧Eo ផ្លូវ ១២៥ ភូមិ៥សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

ទីកន្លែងកើតហេតុខាងលើ ជនរងគ្រោះបានជិះរថយន្តម៉ាក HILANDER ស្លាកលេខ ភ្នំពេញ 2BA6507 ចេញពីខេត្តកំពង់ស្ពឺ ហើយត្រឡប់មកដល់ផ្ទះបានទុករថយន្តនៅមុខផ្ទះ ស្រាប់តែពេលនោះ ជនសង្ស័យ មានគ្នាតែម្នាក់ឯងដើរមកដល់កន្លែងកើតហេតុ ឃើញរថយន្តដាក់នៅមុខផ្ទះហើយស្ងាត់ ជនសង្ស័យ បានធ្វើសកម្មភាពយកទុលណឺវីស ឆ្គិះយកស្លាកលេខរថយន្តបានសំរេចហើយគេចខ្លួន លុះព្រឹកឡើង ជនរងគ្រោះចុះមកក្រោម ហើយពិនិត្យរថយន្តស្រាប់តែបាត់ស្លាកលេខមុខក្រោយ ក៏ទៅពិនិត្យកាមេរ៉ា សុវត្ថិភាពឃើញរូបជនសង្ស័យ ក៏ផ្តិតរូបយកទៅដាក់ពាក្យបណ្តឹងនៅបុស្តី៍បឹងព្រលឹត។

ក្រោយការទទួលពាក្យបណ្តឹងខាងសមត្ថកិច្ចក៏ធ្វើការពិនិត្យមើលរូបថតស្រាប់តែស្គាល់ជនសង្ស័យច្បាស់ជាមុខសញ្ញាដែលសមត្ថកិច្ច កំពុងគ្រប់គ្រងនៅក្នុងមូលដ្ឋានរហូត មកស្រាប់តែថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចក៏បានឃើញជនសង្ស័យកំពុងជិះម៉ូតូនៅត្រង់ចំណុចផ្លូវ២១៧ សង្កាត់អូរឬស្សី៤ សមត្ថកិច្ ចក៏បានឃាត់ខ្លួនជនសង្ស័យមកស្នាក់ការនរគបាលបុស្តី៍បឹងព្រលឹតតែម្តង។

សម្ភារៈនិងវត្ថុតាងមាន ៖ ស្លាកលេខរថយន្តមុខក្រោយលេខភ្នំពេញ 2BA.6507, ទូរស័ព្ទដៃមួយគ្រឿងម៉ាក Huawei (ជនសង្ស័យមានប្រើប្រាស់គ្រឿងញៀន)។

បន្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅនគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here