តុលាការ​ខេត្តតៃនិញ វៀតណាម កាត់ទោសប្រហារជីវិតស្ត្រីខ្មែរម្នាក់ជួញដូរថ្នាំញៀន៥០០០ក្រាម

0
70

វៀតណាម៖  តុលាការ​ប្រជាជន​ខេត្ត​តៃនិញ ប្រទេស​វៀតណាម បានសម្រេច​កាត់ទោស​ប្រហារជីវិត​ស្ត្រី​ខ្មែរ​ម្នាក់ ​ពីបទ​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ដែលសវនាការនេះប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែកក្កដា​។
នេះបើតាមតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA​ បានចេញផ្សាយ។

 ស្ត្រី​ខ្មែររូបនេះមានឈ្មោះ មៀ​ច ស្រី​នាង កើតនៅឆ្នាំ១៩៩៣ រស់នៅរាជធានីភ្នំពេញ ត្រូវប៉ូលីស​វៀតណាម ចាប់​ខ្លួននៅ​ព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បៃ នា​ច្រក​ខាង​ខេត្ត​តៃនិញ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩កន្លងទៅជាមួយថ្នាំញៀន ប្រភេទតំ​ហ្វី​តា​មីន​៥​កញ្ចប់​ដែលមាន​ទម្ងន់​ជិត​៥០០០​ក្រាម​៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here