ស្រ្តីខ្មែរធ្វើការនៅបនល្បែងម្នាក់ស្លាប់ ក្រោយមានការបាញ់ប្រហារគ្នានៅប្រទេសថៃ

0
68

ថៃ៖ស្រ្តីខ្មែរម្នាក់បានស្លាប់ ក្រោយមានការបាញ់ប្រហារគ្នានៅប្រទេសថៃកាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នេះនៅផ្លូវផារ៉ាម៣ (រាមាទី៣) ប្រទេសថៃ។ ស្រ្តីខ្មែរដែលស្លាប់ដោយបាញ់ប្រហារនោះ មានឈ្មោះម៉ៅ ស្រីពៅ មានអាយុ២៩ ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីកន្លែងហើយហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះធ្វើការនៅបនល្បែង មួយកន្លែងនៅផ្លូវផារ៉ាម៣ (រាមាទី៣) ប្រទេសថៃ ហើយនៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់សង្ស័យជាតម្រួត បានមកលេងល្បែងស៊ីសងនៅទីនោះ ។ក្រោយមកស្រាប់តែពួកគេផ្ទុះជម្លោះ ជាមួយបុរសផ្សេងដែលគេសង្ស័យជាមន្ត្រីយោធា ហើយក៏បាញ់រះបណ្តាលឲ្យមានមនុស្សស្លាប់នៅនឹងកន្លែង២នាក់ស្រីម្នាក់ និងប្រុសម្នាក់។បន្ទាប់មកពួកគេ បានបន្តបាញ់រះទៀតបណ្តាលឲ្យមានមនុស្ស២នាក់ស្លាប់ ។ ក្រោយកើតហេតុកម្លាំងតម្រួតក្រុងបានចុះទៅហ៊ុំពទ្ធ័ដល់ទីតាំងបនល្បែងនោះដើម្បីស្រាវជ្រាវនិងបើកការសើុបអង្កេត នៃការបាញ់ប្រហារខាងលើគ្រាដែលខ្មាន់កាំភ្លើងគេចខ្លួនបាត់អស់។
មកទល់ពេលនេះ ក្រុមគ្រួសារសពរបស់ ម៉ៅ ស្រីពៅ កំពុងតែស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីនាំយកសពមកធើ្វបុណ្យតាមប្រពៃណី នៅប្រទេសកំណើត៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here