កីឡដ្ឋានមួយកន្លែងនៅក្រុងដាណាង ត្រូវរដ្ឋាភិបាលវៀតណាមយកធ្វជាមន្ទីរពេទ្យបណ្តោះអាសន្ន សម្រាប់ការរាតត្បាត COVID-19

0
76

(ហាណូយ)៖បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃ ព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ឲ្យដឹងថា
 រដ្ឋាភិបាលវៀតណាមវៀតណាមសម្រេចប្រែក្លាយ កីឡដ្ឋានមួយកន្លែងក្នុងទីក្រុងដាណាងឲ្យក្លាយទៅជាមន្ទីរពេទ្យបណ្តោះអាសន្ន ដោយសារតែការរីករាលដាលនៃជំងឺ COVID-19។

ទោះបីជាពីដំបូងៗវៀតណាមបានទទួលជោគជ័យ ក្នុងការទប់ស្កាត់ COVID-19 តាមរយៈការប្រឹងប្រែងធ្វើតេស្តចំគោលដៅ ការស្វែងរកមនុស្សពាក់ព័ន្ធយ៉ាងសស្រាក់សស្រាំ និងការធ្វើចត្តាឡីស័កយ៉ាងតឹងរ៉ឹងក៏ដោយឥឡូវនេះកំពុងតែខិតខំព្យាយាម គ្រប់គ្រងការឆ្លងនៅក្នុងទីក្រុងដាណាង និងតំបន់មួយចំនួនទៀត ក្រោយការរាតត្បាតជាថ្មី បានបិទបញ្ចប់រយៈពេលប្រមាណជាង ៣ខែនៃការគ្មានករណីឆ្លងក្នុងស្រុកផ្ទាល់នៅវៀតណាម។

កីឡដ្ឋាន Tien Son Sports Palace នៅក្រុងដាណាង នឹងត្រូវបើកឲ្យប្រើប្រាស់ចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះតទៀត សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 ប្រសិនបើប្រព័ន្ធមន្ទីរពេទ្យរបស់ទីក្រុងចាប់ផ្តើមរងសម្ពាធខ្លាំង។ ជាមួយនេះប្រសិនបើចំនួនអ្នកឆ្លងមានស្ថិរភាព នោះវានឹងត្រូវប្រើសម្រាប់ធ្វើចត្តាឡីស័កករណីសង្ស័យ។

ទីក្រុងដាណាងបានរកឃើញអ្នកឆ្លង COVID-19 ជាង២០០ករណី គិតចាប់តាំងពីជំងឺនេះបានលេចឡើងសាជាថ្មីកាលពីថ្ងៃទី ២៥ ខែកក្កដា។ ដោយឡែកនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លង៣៤នាក់ថែមទៀត ធ្វើឲ្យចំនួនករណីឆ្លងសរុបបន្តកើនដល់៧៤៧នាក់ ក្នុងនោះស្លាប់កើនដល់១០នាក់ហើយ៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here