ប្រទេសជាង២០បញ្ជាទិញវាក់សាំងការពារកូវីដ-19ពីរុស្ស៊ី

0
57

រុស្ស៊ី÷ប្រទេសជាង២០កំពុងបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់រុស្ស៊ីមានឈ្មោះថា វ៉ាក់សាំងSputnik V ជាង១លានដូសខណ:ដែលប្រធានាធិបតីរុស្ស៊ីបានប្រកាស នៅថ្ងៃទី​១១ខែសីហាពីជោគជ័យនៃវ៉ាក់សាំងនេះ។​​
យោងតាមសារព័ត៌មានរ៉យទ័របានផ្សាយថា រុស្ស៊ីដាក់ឈ្មោះវ៉ាក់សំាងប្រឆាំងកូវីដ​​១៩ គឺ “Sputnik V” ក្រោយពេលក្រសួងសុខាភិបាល​បានផ្តល់លិខិតអនុញ្ញាតឲ្យ​មជ្ឈមណ្ឌល​Gamaleya សហការជាមួយ​ក្រសួងការពារជាតិរុស្ស៊ីស្រាវជ្រាវនិងផលិតវ៉ាក់សាំងនេះ។
លោក Kirill Dmitriev អគ្កនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ដែលទទួលបន្ទុកវិនិយោគក្នុងវិស័យឧស្សាហកម្មសុខាភិបាល បានឲ្យដឹងថា រុស្ស៊ីទទួលបានលិខិតស្នើទិញវ៉ាក់សាំងពី​២០ប្រទេស សរុបមានដល់ទៅ​១ពាន់លានដូស។
លោក Kirill Dmitriev មានប្រសាសន៍ថា«យើងកត់សម្គាល់ឃើញថា ប្រទេសជុំវិញពិភពលោក​បានចាប់អារម្មណ៍យ៉ាងខ្លាំង​ដល់វ៉ាក់សាំងស្រាវជ្រាវនិងផលិតឡើងដោយមជ្ឈមណ្ឌល Gamaleya ។លើសពីនេះយើងទទួលបានលិខិតស្នើទិញដល់ទៅ១ពាន់លានដូស​ហើយ។
ហេតុអ្វីបានជារុស្ស៊ីដាក់ឈ្មោះថ្នាំ ប្រឆាំងកូវីដ​-១៩​​ថា ជាវ៉ាក់សាំង Sputnik​ V គឺយកទៅតាមឈ្មោះផ្លាយរណបដំបូងគេបង្អស់នៅលើពិភពលោករបស់អតីតសហភាពសូវៀត​ដែលបានបាញ់បង្ហោះទៅលើលំហអាកាសនៅឆ្នាំ​១៩៥៧ ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here