អាមេរិកលប់ចោលកម្មវិធីTikTok និង WeChatចាប់ពីថ្ងៃ២០កញ្ញានេះ

0
50

អាមេរិក÷លោកប្រធានាធិបតី ដូណា ល់ត្រាំ (Donald Trump)ប្រកាសថាលោបានបញ្ជាឱ្យបិទកម្មវិធី TikTok និង WeChat ចាប់ផ្តើមពីថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី២០ ខែកញ្ញា នេះទៅ ។កម្មវិធី TikTok និង WeChat នឹងត្រូវបានបិទលែងឱ្យមានការទាញយកបាន ទាំងក្នុងប្រព័ន្ធប្រតិបត្តិការ Apple និង Android។ នេះមានន័យថាកម្មវិធីទាំងពីរនេះនឹងត្រូវបានដកចេញពី App Store និង Play Store របស់ប្រព័ន្ធប្រតិបត្តិការធំៗទាំងពីរនេះ ហើយបទបញ្ជានេះក៏បានហាមឃាត់លែងឱ្យមានការផ្ញើលុយជាមួយនឹងកម្មវិធី WeChat ផងដែរ។
ការបិទកម្មវិធីទាំងពីរនេះគឺធ្វើតាមការប្រកាសរបស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីខែសីហាកន្លងមកថា លោកនឹងបិទកម្មវិធីនេះ ប្រសិនបើកម្មវិធី TikTok មិនត្រូវបានលក់ទៅឱ្យក្រុមហ៊ុនណាមួយរបស់សហរដ្ឋអាមេរិកទេនោះ ដោយលោកបានចោទប្រកាន់ថាកម្មវិធីនេះអាចប្រមូលទិន្នន័យរបស់ប្រជាពលរដ្ឋខ្លួនឱ្យទៅប្រទេសចិន ដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពសង្គម កិច្ចការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
នាយកដ្ឋានពាណិជ្ជកម្មនេះក៏បានឱ្យដឹងផងដែរថា ការបិទឈប់ឱ្យមានការទាញយកនៅថ្ងៃទី២០ នេះគឺជាជំហានទីមួយប៉ុណ្ណោះ ហើយប្រជាជនអាមេរិកនៅតែអាចប្រើកម្មវិធីទាំងពីរបាន ប៉ុន្តែពួកគេមិនអាចទាញយកបានជាថ្មី ឬក៏អាចធ្វើបច្ចុប្បន្នភាពជាមួយនឹងកម្មវិធីទាំងនេះបានទៀតឡើយ។ នៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះគេនឹងដាក់ចេញនូវបទបញ្ជាថ្មី ដែលអាចនាំឱ្យមានការហាមឃាត់ឈប់ឱ្យប្រើប្រាស់កម្មវិធី TikTok ទាំងស្រុងទៀតផង ប្រសិនបើក្រុមហ៊ុនពុំមានដំណោះស្រាយ ទាក់ទងនឹងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីសន្តិសុខជាតិនោះទេ៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here