ពិធីប្រកាសនិងដំឡើងឋានន្តរស័ក្តិស្នងការនគរបាលខេត្តបាត់ដំបង

0
52

ខេត្ត​បាត់ដំបង​៖​នៅ​​ព្រឹកថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅសាលាខេត្តបាត់ដំបងមានរៀបចំ
ពិធី​ប្រកាស​និង​ដំឡើងឋានន្តរសក្តិនេះ កក្រោមអធិបតីភាពលោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រ​​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង លោក ងួន រតនៈ អភិបាល​នៃ គណៈ​អភិបាលខេត្ត​បាត់ដំបង​ ដោយមានការចូលរួមអបអរសាទរពីប្រធានមន្ទីរ កម្លាំងប្រដាប់អាវុធនិងមន្រ្តីរាជការខេត្តបាត់ដំបង ជាច្រើននាក់។
សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក សាត គឹម​សាន ស្នងការរងនគរបាលខេត្តបាត់ដំបង ត្រូវបានតែងតាំង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​បាត់ដំបង និង ដំឡើងឋានន្តរសក្តិ ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ជំនួស​លោកឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ដែល​ត្រូវ​ចូលនិវត្តន៍ និង​ទទួលបាន​ការតែងតាំង​ពី​ព្រះករុណា​ព្រះមហាក្សត្រ ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។​
នៅក្នុងឱកាសនោះលោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានមានមតិផ្តាំផ្ញើដល់លោកស្នងការដែលឡើងកាន់តំណែងថ្មីត្រូវយកចិត្តទុកដាក់បម្រើការងារលើផ្នែកច្បាប់ សន្តិសុខជូនប្រជាពលរដ្ឋ និងត្រូវសាមគ្គីជាមួយកូនចៅក្រោមឱវាទឲ្យបានល្អ។
បន្ទាប់មកលោកស្នងការទើបឡើងតំណែងថ្មីបានប្តេជ្ញាចិត្តបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តថ្លើមដើម្បីមានជំនឿទុកចិត្តពីថ្នាក់លើ៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here