ដូចសម្លកំពឹស ក្នុងនោះមានសមាជិកព្រឹទ្ធសភាម្នាក់ មន្ត្រី​យោធា រួមទាំង​មេឃុំ ពាក់ព័ន្ធ​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ នៅ​មណ្ឌលគិរី​

0
71

មណ្ឌលគិរី÷ ប្រភពព័ត៌មានពីខេត្តមណ្ឌលគិរីបានឲ្យដឹងថា មនុស្ស ១៧​នាក់​នេះ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានស្នើ​ទៅ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​អប់រំ​ណែនាំ និង​ដាក់ពិន័យ​។អ្នកទាំងអស់នេះក៏សុទ្ធតែបានទទួលស្គាល់កំហុស។

សមាជិក​ព្រឹទ្ធសភា​ម្នាក់ មន្ត្រី​យោធា រួមទាំង​មេឃុំ​មួយចំនួន សរុប​ចំនួន ១៧​នាក់ ត្រូវបាន​រកឃើញ​មាន​ការជាប់​ពាក់ព័ន្ធ​ការកាប់​រាន និង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ នៅ​ខេត្តមណ្ឌលគិរី​។​ ​ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពៅ សុធា​រ៉ា​ន់​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ការពារ​ព្រំដែន​គោក ត្រូវបាន​ចាប់ខ្លួន​ក្នុង​បទ​កាន់កាប់​រុករាន​ដីព្រៃ ឆ្ការ​ដុត និង ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។

​ទន្ទឹមនេះ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានស្នើ​ទៅ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ ដើម្បី​ដាក់ពិន័យ​លោក​ឧ​ត្ត​ម​សេនីយ៍ ដេ​ត ហ៊ាង មេបញ្ជាការរង​កង​ឯកភាព​ស្ថាបនា​ថ្នល់​លេខ ៧១៦ ជា​ប្រធាន​ការដ្ឋាន​ខ្សែក្រវាត់​ព្រំដែន និង​នាយ​ទាហាន នាយទាហានរង ចំនួន​១២​រូប​ទៀត​។

​ ​ប្រភព​បញ្ជាក់ថា​មន្ត្រី​យោធា​ទាំង​១៣​នាក់​នេះ បាន​សារភាពថា ពិតជា​បាន​កាប់​ទន្ទ្រាន់​ដីព្រៃ​ខុសច្បាប់ និង​បានធ្វើ​កិច្ចសន្យា​ប្រគល់ជូន​រដ្ឋ​វិញ ព្រមទាំង​សន្យាថា នឹងចូលរួម​ការពារ​ព្រៃឈើ​។ ប៉ុន្ដែ​ពាក់ព័ន្ធ​ករណីនេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានផ្ដល់​គោលការណ៍​ឯកភាព​ក្នុង​ការប្រគល់​សមត្ថកិច្ច​ជូន​ក្រសួងការពារជាតិ ដើម្បី​មាន​វិធានការ​ស្របតាម​ច្បាប់ និង​វិន័យ​កងយោធពល​ខេមរភូមិន្ទ​។​

ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង បាន​សរសេរ​លិខិត​ជូន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បី​ធ្វើការ​អប់រំ ណែនាំ​ដល់​លោក ណ​យ ស្រូ​ន សមាជិក​ព្រឹទ្ធសភា ភូមិភាគ​៨ ដែល​ត្រូវបាន​រកឃើញថា មានការ​ពាក់ព័ន្ធ​នឹង​ការកាប់​រាន ដុត​ឆ្ការ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​តំបន់ការពារធម្មជាតិ​មួយចំនួនទៀត ក្នុង​ខេត្តមណ្ឌលគិរី​។

​ ​លិខិត​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣១ ខែសីហា​ឆ្នាំ​២០២០​បន្ទាប់ពី​មាន របាយការណ៍​របស់​ក្រសួងបរិស្ថាន​ស្តីពី​ការកាប់​រាន ដុត​ឆ្ការ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​នេះ​ថា មានការ​ពាក់ព័ន្ធ​នឹង ថ្នាក់ដឹកនាំ និង​មន្ត្រី មួយចំនួន នៃ​ខេត្តមណ្ឌលគិរី​។ ​ផ្អែក​តាម​លទ្ធផល​នៃ​ការចុះ​ស្រាវជ្រាវ​របស់​ក្រុមការងារ​អន្តរក្រសួង បាន​រកឃើញថា លោក ណ​យ ស្រូ​ន សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​៨​មានការ​ពាក់ព័ន្ធ​នឹង​ដីព្រៃ​ដែល​រង​នូវ​ការកាប់​រាន​និង​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​ស្ថិតក្នុង​ខេត្តមណ្ឌលគិរី​ដោយបាន​ប្រាស់​តួនាទី​អំណាច​និង​ឥទ្ធិពល​របស់ខ្លួន​ជា​សមាជិក​ព្រឹទ្ធសភា​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​មូលដ្ឋាន​ឱ្យ​ចុះហត្ថលេខា​លើ​ឯកសារ​ដីធ្លី​ដែល​ពុំ​ស្របច្បាប់​។​

​ ​ទាក់ទង​ករណីនេះ​សម្ដេច​ក្រឡ​ហោម ស ខេង បាន​បញ្ជា​ទៅ​អភិបាលខេត្ត​មណ្ឌលគិរី ដាក់ពិន័យ​មេឃុំ​បី​រូប នៅ​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា ពាក់ព័ន្ធ​នឹង​ការកាប់​រាន និង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ ស្ថិតក្នុង​ខេត្តមណ្ឌលគិរី​។
​មេឃុំ​ទាំងបី​រូប ដែល​ត្រូវ​ដាក់ពិន័យ​មានដូចជា : ទី​១. អ្នកស្រី ថ្វា​ន់ ត្រែ​ល មេឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​។ ទី​២. លោក ពឿ​ប ពេ មេឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា និង​ទី​៣. លោក ប៊ុត សំ​អ៊ែ​ល មេឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។ មេឃុំ​ទាំងបី​រូបនេះ ត្រូវអនុវត្ត​ទណ្ឌកម្ម​វិន័យ ស្របតាម​បញ្ញត្តិ​មាត្រ ៨៤ នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​។ ក្នុងករណី​មិន​រាងចាល រដ្ឋបាលខេត្ត​ត្រូវ​ចាត់​មន្ដ្រី​ជា​តំណាង​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​សម្រេច​បញ្ឈប់​ពីមុខ​តំណែង ស្របតាម​មាត្រា ៨៤ នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ដោយ​ពុំទាន់​គិតដល់​ទោស​ផ្សេងទៀត​។​

​ចំណែក​ករណី​លោក ណ​យ ស្រូ​ន សមាជិក​ព្រឹទ្ធសភា អ្នកនាំពាក្យ​ព្រឹទ្ធសភា បានចេញ​សេចក្តីបំភ្លឺ​កាលពីរសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ថាអនុវត្តតាម​ចំណារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ នៅលើ​លិខិត​លេខ​៖ ១៦៥៣ ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ របស់​សម្តេច​ក្រឡាហោម សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ស្តីពី​ការពាក់ព័ន្ធ​ជាមួយ​លោក ណ​យ ស្រូ​ន ក្នុងការ​រៀបចំ​ឯកសា​រ​កាន់កាប់​ដី​ទំហំ ៥៣១​ហិកតា នៅក្នុង ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។

​ ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ស៊ឹម កា អនុប្រធាន​ទី​១​ព្រឹទ្ធសភា និង​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​ជួបប្រជុំ ជាមួយ​លោក ណ​យ ស្រូ​ន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​។ ក្រោម​មតិ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា លោក ណ​យ ស្រូ​ន បាន​សុំ​ខន្តី​អភ័យទោស​នូវ​រាល់​កំហុស​ខុសឆ្គង​ទោះ​ចេតនា​ក្តី​ឬ​អ​ចេតនា​ក្តី​ពី​ថ្នាក់ដឹកនាំ​និង​ដែល​បានធ្វើឱ្យ​ថ្នាក់ដឹកនាំ​មានការ​លំបាក​ដោយសារ​ខ្លួន ព្រម​ជាមួយនេះ ក៏បាន​គោរព​ទទួលយក​ការអប់រំ​ណែនាំ​ទាំងអស់​របស់​សម្តេច​ប្រធានព្រឹទ្ធសភា និង​ឯកឧត្តម​អនុប្រធាន​ទាំងពីរ​ព្រឹទ្ធសភា ដោយបាន​ធ្វើលិខិត​បញ្ជាក់​ចុះ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ឈប់​ពាក់ព័ន្ធ​ជាមួយ​ដី​ទំហំ ៥៣១​ហិកតា​នេះ​ទៀតហើយ​។​

​ចំណែក​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៦​ខែតុលា​ថា​ចំពោះ​ការងារ​នេះ​គឺ​ខាង​ក្រសួងការពារជាតិ​បានធ្វើ​មួយ​ជំហាន​ហើយ​និង​មិនមាន​បញ្ហា​អ្វី​ធំដុំ​ទេ​។​អ្នក​ដែល​បាន​ប្រព្រឹត្ត​ក៏បាន​សារភាព​និង​បាន​សន្យា​ប្រគល់​ដី​ទាំងអស់​ជូន​រដ្ឋ​វិញ​។​អ្នកផ្សេងៗ​អត់​មានអី​ដែល​ពាក់ព័ន្ធ​ទេ​។ សម្តេច​បាន​បញ្ជាក់ថា ការស្នើ​ដាក់ពិន័យ​អី គឺ​យើង​បានធ្វើ​រួច​អស់ហើយ អត់​មានអី​ទេ​។ អត់​មាន​ពិន័យ​អី​ធំដុំ​ឯណា យើង​គ្រាន់តែ​អប់រំ និង​មិន​ឲ្យ​ប្រព្រឹត្ត​របៀប​នឹង​បន្តទៅទៀត ។ ​ឲ្យ​រាងចាល​កុំ​ឲ្យ​ធ្វើ​របៀប​នឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន ភោគផល​ធម្មជាតិ​ផ្សេងៗ​៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here