ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំនិងទទួលបានរថយន្ត២០គ្រឿង

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ​ប្រចាំឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និងលោក​ ឃួ​ង​ស្រេង​អភិបាលរង​នៃ​គ​ណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​ជួន​សុវណ្ណ​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ស្នងការ​នគរបាលរ​ជ​ធានី​ភ្នំពេញ​និង​មន្ត្រីក្រោមឱវាទ​ដែល​បាន​ចូលរួម​ក្នុងឱកាស​នោះដែរ​សរុប​សមាជិក​ចូលរួម​នៅក្នុង​ឱកាស​នោះ​ផង​ដែល​សរុប​ជាង​223​នាក់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ជួន​សុវណ្ណ​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឡើង​អាន​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​2016​និង​លើក​ទិសដៅ​ឆ្នាំ​2017​របស់​អង្គសន្និបាត​រួចមក​។​

បន្ទាប់មក លោក ឃួ​ង​ស្រេង​អភិបាលរង​នៃ​គ​ណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ឡើង​ថ្លែង​សន្ទរកថា​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​2016​និង​ទិសដៅ​ការងារ​ឆ្នាំ​2017​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញដោយបាន​មានប្រសាសន៍ថា​ក្នុងនាម​លោក​តំណាង​ឲ្យ​លោក​ប៉ា​ សុជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា​និង​ក្នុងនាម​សម្តេច​ក្រឡាហោម សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​នៅក្នុង​រយៈពេល​កន្លងមក​នេះ​ដែល​បាន​បំពេញ​ញ​ភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​បាន​លទ្ធផល​ល្អប្រសើរ​នាពេល​ឆ្នាំកន្លងមក ដោយសារ​អស់លោក​បានបង្ហាញ​ឲ្យឃើញ​ភាពងាយស្រួល ការលំបាក បញ្ហា​ប្រឈម​និង​វិធាន ការ​ដើម្បី​លុបបំបាត់​នូវ​បញ្ហា​ផ្សេងៗ​មួយចំនួន​កន្ល​ងមក​គឺ ជា​បទ​ពិសោធន៍​សម្រាប់​អនុវត្ត​កិច្ចការ​របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​ឆ្នាំ​2017​នេះ​តទៅទៀត។​

​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​ក៍បាន​កោតសរសើ​រ ពី​ស្នាដៃ​របស់​កម្លាំង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ដែល​អនុវត្តន៍​តួរ​នាទី​និង​ភារកិច្ច​បានសម្រេច​ជា​បន្តបន្ទាប​នៅក្នុង​ឆ្នាំ​2016 ។​ទន្ទឹម​នឹង​នោះ​ដែរ​លោក​អភិបាល​ក្រើនរំលឹក​ពី​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​ត្រូវ​យកមកអនុវត្ត​ន៍ប​ន្ថែ​ម​ទៀត​។​ព្រោះ​ចំណុច​ទាំងនោះ​មាន​សា​រ​សំខាន់បំផុត​សម្រាប់​កម្លាំង​សមត្ថកិច្ច​យើង​បន្ត​ជុំរុញ​យ៉ាង​ខ្លាំងក្លា​លើ​គ្រប់ផ្នែក​នៅក្នុង​ការបង្រួបបង្រួម​កម្លាំង​ដើម្បី​រក្សាស្ថិរភាព​នយោបាយ សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម​ដើម្បី​បង្ក​លក្ខ​ណះ​គ្រប់គ្រាន់​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុ​ជាពិសេស​សម្រាប់​រា​ជ​ធានី​ភ្នំពេញ​ឈានទៅ​អនុវត្តន៍​ការងារ​សម្រេចបាន​ជោគជ័យ​នៅលើ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​3​ក្រោម​ការដឹង​នាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អ្ន​កវិន​យោគ​គិ​ន ភ្ញៀវ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​ប្រកប​របរ​រក​សី​ុ​ក្នង​ភាពសុខដុមរមនា ។ ហើយ​សកម្មភាព​ទាំងអស់​នេះហើយ​គឺ​ការបំពេញភារកិច្ច ដើម្បី​បុព្វហេតុ​សន្តិសុខ សន្តិភាព ការបង្រួបបង្រួម​ជាតិ រក្សា​ស្ថេរភាព​នយោបាយ សណ្តាប់ធ្នាប់​ដល់​សង្គម​ជាតិ ។​

លោកបន្តថា​ពាក់ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ​នៅក្នុង​រាជធានី​ភ្នំពេញ​ឆ្នាំ​2016​បាន​កើតមានឡើង​ចំនួន​953​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​2015​មានការ​កើនឡើង​ចំនួន​168​ស្មើ​និង​24/96​ភាគរយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​93​នាក់​របួស​255​នាក់​និង​បាត់​សម្ភា​រៈ​លុយកាក់​និង​គ្រឿងអលង្កា​មួយចំនួនទៀត​ដើម្បី​ឆ្លើយតប​និង​ស្ថា​ភាព​ខាងលើនេះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ម្ចាស់ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​សរុប​ចំនួន​812​ករណី​ស្មើ​នឹង​82,03​ភាគរយ​នៃ​ចំនួន​បទល្មើស​សរុប​ដោយមាន​ការឃាត់ខ្លួន​ជនល្មើស​1154​នាក់​រួម​និង​វត្ថុតាង​មួយចំនួនទៀត​លើសពីនេះ​កម្លាំង​សមត្ថកិច្ច​យើង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មាន​ចំនួន​970​លើក​460​ករណី​ឃាត់ខ្លួន​ចំនួន​2802​នាក់​លើក​1260​នាក់​បើ​ប្រៀបធៀប​ឆ្នាំ​2015​វា​មានការ​កើនឡើង​ចំនួន​502​ករណី​ឃាត់ខ្លួន​បាន​1542​នាក់​បាន​កើនឡើង​ចំនួន​110​ភាគរយ​ជាពិសេស​បាន​ចូលរួម​សហការ​បង្ក្រាប​បទល្មើស​ផ្សេងទៀត​ជាមួយ​កម្លាំង​ទប់​ស្កាត​និង​បង្កា​គ្រោះ​អគ្គីភ័យ​និង​សម្រួល​ចរាចរណ៍​តាម​តំបន់​កកស្ទះ​ជាប់​ជាប្រចាំ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ផងដែរ ។​ទាំងនេះ​គឺជា​ស្នាដៃ​ដ៍​ធំធេង​នេះ​ជា​ជោគជ័យ​របស់​កងកម្លាំង​សមត្ថកិច្ច​យើង ដែល​ប្រគល់ជូន ។​

​បន្ទាប់មកទៀតនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត​សាវឿន បានផ្តល់​អនុសាសន៍​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ការិយាល័យ​ជំនាញ អធិការ​ខណ្ឌ និង​ប៉ុ​ស្កិ៍​នគរបាល​សង្កាត់ បន្ត​តាមដាន មុខសញ្ញា​និង​បង្ក្រាប​ជនដៃដលើឲ្យបាន​ទាន់ពេលវេលា​ធ្វើយ៉ាងណា ការពារ​សន្តិសុខ នៅក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​មកលើ​កម្លាំង​សមត្ថកិច្ច​ក្នុងការ​ទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​។​

​​នាយ​ឧ​ត្ត​ម​សេនីយ៍​បន្តថា បញ្ហា​គ្រឿងញៀន​ធ្វើ​យ៉ាង ណា​ឲ្យ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី ទប់ស្កាត់​ការហូរចូល ការជួញដូរ ចែកចាយ​និង ប្រើប្រាស់​គ្រឿងញៀន ទាំង​តូច ទាំង​ធំ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​ជាពិសេស​ត្រូវ​ទប់ស្កាត់​និង​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន ធ្វើយ៉ាងណា​ឲ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​។​

​ជាមួយគ្នានេះដែរនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​បានផ្តល់​អនុសាសន៍ និង​ខ្លឹម​សារសំខាន់ៗ​មួយចំនួន​ដល់​កម្លាំង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ខ្លឹមសារ ទាំងនោះ មាន​ពាក់ព័ន្ធ​និង​សន្តិសុខ​ជាតិ បទល្មើស​ព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ សាធារណៈ គ្រឿងញៀន អគ្គិភ័យ នគរបាល​មូលដ្ឋាន​និង​ពាក់ព័ន្ធ​ការ ពង្រឹង​វិន័យ​នគរបាលជាតិ​។​

​នៅចុងបញ្ចប់នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿន និងលោក​ឃួ​ង​ស្រេង​ ​បាន​នាំយក​ថវិកា​ដែលជា​អំណោយ​លើកទឹកចិត្ត​ដល់​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​​ដែលមាន​ស្នាដៃ​ការងារល្អ​ក្នុង​ឆ្នាំកន្លងមក​។​ដោយឡែក​នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿនក៍បាន​ប្រគល់​រថយន្ត​ចំនួន​20​គ្រឿង​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សម្រាប់បម្រើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីផងដែរ ៕ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *