ជំនួយថវិកា១០ម៉ឺនដុល្លាររបស់អាមេរិក ផ្តល់ជូនកម្ពុជាឆ្លើយតបចំពោះគ្រោះទឹកជំនន់

0
27

(ចេញផ្សាយថ្ងៃទី១៩.១០.២០)

សហរដ្ឋអាមេរិក ÷ បើតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែតុលា នេះថាតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)បានផ្តល់ថវិកាចំនួន១០ ម៉ឺនដុល្លារ ជាជំនួយមនុស្សធម៌ជាបន្ទាន់ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងឆ្លើយតបចំពោះគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។

បើតាមស្ថានទូតបញ្ជាក់ថា នៅទូទាំងប្រទេស កម្ពុជាមានភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែតុលា បានបង្កឱ្យមានទឹកជំនន់យ៉ាងខ្លាំង ដែលបានសម្លាប់មនុស្សយ៉ាងតិច១៦ នាក់ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនជាង១៩៤.០០០នាក់ និងនាំឱ្យមានការខូចខាតយ៉ាងទូលំទូលាយ ដែលបានកាត់ផ្តាច់ការចូលទៅកាន់សហគមន៍ដែលរងគ្រោះខ្លាំង។ ជាការឆ្លើយតបការិយាល័យរបស់ទីភ្នាក់ងារ USAID សំរាប់ជំនួយមនុស្សធម៌កំពុងធ្វើជាដៃគូជាមួយកម្មវិធីស្បៀងអាហារពិភពលោក បានផ្តល់ជំនួយបន្ទាន់ដល់ប្រជាជនរងគ្រោះដោយទឹកជំនន់។

ជាមួយនឹងការព្យាករណ៍ភ្លៀង និងព្យុះខ្លាំងបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ អ្នកជំនាញគ្រោះមហន្តរាយរបស់ទីភ្នាក់ងារ USAID បន្តតាមដានតម្រូវការមនុស្សធម៌នៅទូទាំងអាស៊ីអាគ្នេយ៍ ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរគ្រាអាសន្នក្នុងស្រុក និងដៃគូជាច្រើនទៀត៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here