សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់២ម៉ឺនគ្រួសារនៅខេត្តបន្ទាយមានជ័យ

0
48

(ចេញផ្សាយថ្ងៃទី២១.១០.២០)

ខេត្តបន្ទាយមានជ័យ : សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ និង២២ខែតុលា ឆ្នាំ២០២០នេះបានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ២ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។

ការចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងពីរគោលដៅក្នុងរយ:ពេល២ថ្ងៃមកនេះ៖
– គោលដៅទី១៖ បរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
– គោលដៅទី២៖ ផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។

សម្តេចតេជោ ហ៊ុន សែន នឹងបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យនេះ រយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ហើយនឹងត្រឡប់មកចូលរួមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
ក្នុងឱកាសនោះសម្តេចតេជោបានថ្លែងចូលរួមការលំបាកជាមួយប្រជាពលរដ្ឋក្នុងពេលជួបគ្រោះមហន្តរាយ និងបានមានមតិសំណេះសំណាលសួរសុខទុក្ខនិងបានចែកអំណោយដល់ប្រជាពលរដ្ឋ២ម៉ឺនគ្រួសារផងដែរ៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here