អាជ្ញាធររាជធានីភ្នំពេញត្រៀមកាត់មែកឈើតាមបណ្តោយវិថីព្រះអង្គឌួង

0
56

ចេញផ្សាយ:16.01.2021

ភ្នំពេញ៖ មែកឈើតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសដែលមានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម និងមានដុះមែកឈើស៊ុបទ្រុបដែលធ្វើឱ្យដើមមិនអាចទ្រទ្រង់បាននឹងត្រូវរដ្ឋបាលរាជធានីភ្នំពេញកាប់ចេញនៅពេលខាងមុខនេះ។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សូមជម្រាបជូន ដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា៖ ដើម ឈើធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសមានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម និងមានដុះមែកឈើស៊ុបទ្រុបដែលធ្វើឱ្យដើមមិនអាចទ្រទ្រង់បាន រដ្ឋបាលរាជធានីភ្នំពេញនឹងឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនធ្វើការលះមែកមួយចំនួនចេញ ព្រមទាំងបន្តថែទាំនិងរក្សាទុកដើមឈើដោយធ្វើទម្រទប់ដើម ដែលនឹងត្រូវចំណាយពេលអនុវត្តការងាររយៈពេល១ខែ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១តទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here