ចេញផ្សាយ÷ 12.02.2021
ភ្នំពេញ÷ មហាជននៅតែមិនអស់ចិត្តខណ:ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានត្រឹមឲ្យ
កញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និងប្អូនស្រី តេង ដាណា ហៅអាម៉ី និងបក្ខពួកបានត្រឹមធ្វើលិខិតសុំទោសជាសាធារណ: ក្រោយសម្តែងរឿងទុំទាវឆ្នាំ២០២១ នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរលំនាំរឿងដើមរបស់ខ្មែរដ៏ផូរផង់។
មហាជនជាច្រើនរិះគន់ថានាងទាំង២នាក់និងបក្ខពួកពិតជាមានចេតនាទុច្ចរិត ក្នុងការបំផ្លាញសាសនា អក្សរសាស្ត្រខ្មែរ ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ យ៉ាងធ្ងន់ធ្ងរ, ទីបំផុត គួរណាស់តែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការតាមផ្លូវច្បាប់ មិនមែនអោយរួចខ្លួនត្រឹមសុំទោស និងលុប facebook ចោលប៉ុណ្ណោះឡើយ។មានអ្នកខ្លះទៀតធ្វើការប្រៀបធៀបកំហុសនេះជាមួយនាងចំប៉ី.ស កំពុងជាប់គុកទៀតផង។
ក្នុងនោះដែរថែមទាំងមិនយល់ស្របពីទង្វើរបស់ឪពុកអ្នកទាំង២ ពាក់ផ្កាយបីលើស្មាក្នុងនាមជានាយនគរបាលជាតិ ពេលដែលសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាបការលក់ឡេគ្មានច្បាប់ របស់កូនស្រីខ្លួន គឺស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ពាក់ផ្កាយបី មកតតាំងជាមួយសមត្ថកិច្ចកាងមុខរបរឲ្យកូនស្រីទាំងងងើល។
ការមានប្រតិកម្ម នេះ យើងសូមលើកពីប្រតិកម្មរបស់ក្មួយប្រុសសម្ដេច ហ៊ុន សែន គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ស្នើឲ្យចាត់វិធានការផ្លូវច្បាប់លើក្រុម “ទុំទាវ ២០២១” មិនមែនបញ្ចប់ត្រឹមសុំជំនួសនោះឡើយ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានលើកឡើងថា, ការទទួលស្គាល់កំហុស និងការសុំទោសជាសាធារណៈដោយមានភ្ជាប់នូវកិច្ចសន្យាជាមួយក្រសួងវប្បធម៌របស់ម្ចាស់រឿង “ទុំទាវឆ្នាំ២០២១” បានបញ្ចប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ។ ប៉ុន្តែរឿងរ៉ាវនេះ អាចនឹងមិនបញ្ចប់ត្រឹមនេះទេ ក្រោយពីផ្ទុះការរិះគន់លើចំណាត់ការនេះជាច្រើននៅលើបណ្ដាញសង្គម ដែលក្នុងនោះក៏មានលោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ដែលជាក្មួយប្រុសរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដែលមានឈ្មោះថា “HC ហ៊ុន ជា ដើម្បីខ្មែរ” កាលពីរាត្រីថ្ងៃ១១ ខែកុម្ភៈថា “រឿងទុំទាវ២០២១ ជាប្រធានបទដ៏ក្ដៅដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះយើងត្រូវតែមានតម្លាភាពជាមួយគ្នា។ ខ្ញុំសុំស្នើក្រសួងវប្បធម៌កោះហៅបុគ្គល ដែលបានយករឿងទុំទាវមកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនិតិវិធីនៃច្បាប់ឡើងវិញ ដើម្បីបំពេញបំណង និងរកយុត្តិធម៌ដល់ជនរងគ្រោះ និងជនរួមជាតិខ្មែរទាំងអស់អោយមានភាពស្មើគ្នា។
ក៏នៅមានមហាជនយ៉ាងច្រើនលើសលប់ទៀត សំណូមពរឲ្យក្រសួងមានសមត្ថ្ថកិច្ចចាត់វិធានការក្រុមនេះតាមច្បាប់បន្ថែមទៀត៕
ប្រសើរ