ក្រុមហ៊ុនសង់លំនៅដ្ឋានKP ម៉ន ដានី សម្ពោធលក់ជាផ្លូវការលំនៅដ្ឋានខ្នាតយក្ស បុរីខេភីម៉នដានី ជូនអតិថិជន

0
64

ចេញផ្សាយ÷20.02.2021

ខេត្តកំពង់ស្ពឺ÷នាព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ក្រុមហ៊ុនសង់លំនៅដ្ឋានKP ម៉ន ដានីសង់លំនៅដ្ឋានខ្នាតយក្ស បានរៀបចំពិធីសម្ពោធលក់ជាផ្លូវការលំនៅដ្ឋានខ្នាតយក្ស បុរីខេភីម៉នដានីនៅលើផ្ទៃដីជាង១០០ហិកតា តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិ ភាសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ មានចម្ងាយប្រមាណ២៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឃិនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី ជាម្ចាស់គម្រោង បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនលោក និងលោកស្រី បានចំណាយដើមទុនរាប់លានដុល្លារដើម្បីវិនិយោគទុនដើម្បីសាងសង់លំនៅដ្ឋានទំនើបទាន់សម័យលក់ជូនអតិថិជននៅកម្ពុជា។
ការសាងសង់សំណង់កន្លងមកមាន២៨គម្រោងរួចមកហើយនៅទីតាំងខាងលើនេះជាគម្រោងទី២៩ សាងសង់ជាវីឡាទំនើបចំនួន៥០០០ខ្នង អមដោយរុក្ខជាតិបៃតង មានកន្លែងហាត់ប្រាណ ផ្សារ សាលារៀន…ដោយផ្តើមការសាងសង់ចាប់ពីថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ ហើយចាប់លក់ជាផ្លូវការក្នុងថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះតទៅហើយ។ ក្រុមហ៊ុនគ្រោងសាងសង់ឲ្យរួចរាល់ក្នុងរយ:ពេល៣ឆ្នាំ សម្រាប់វីឡាទាំង៥០០០ខ្នងដោយបោះទុនបឋមចំនួន២០លានដុល្លារនិងបែងចែកជាវីឡាទោលខ្នាតតូច និងផ្ទះអាជីវកម្ម។ វីឡាខ្នាតតូចទំហំ៨៤ម៉ែត្រការ៉េ លក់ក្នុងតម្លៃ២៥០០០ដុល្លារដល់៥៥០០០ដុល្លារមានបំពាក់សម្ភារនិង ឧបករណ៍ទំនើបទាន់សម័យ។
ចំពោះការទូទាត់មាន៣ លក្ខខណ្ឌ ដោយបង់ប្រាក់៣០ទៅ៥០ភាគរយ ឬបង់ផ្តាច់ បង់រំលស់ជាកញ្ចប់សាច់ប្រាក់ដែលនៅសេសសល់គ្មានការប្រាក់២៤ខែ។ព័ត៌មានពិស្តារសូមទាក់ទងទូរស័ព្ទលេខ០៩៥ ៩៩៥៩៩០ឬ០៩៨ ៩៩៥ ៩៩០ ៕
ប្រសើរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here