ប៉ូលិសម៉ាឡេស៊ី ចាប់បានស្រ្តីម្នាក់បំពុលលោក គីម ជុងណាម

ម៉ាឡេស៊ីៈប្រភពព័ត៌មានពីប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ស្ត្រី​ដែល​បាន​បំពុល​លោក​ គីម ជុងណាម​ ជា​បង​ប្រុស​មេដឹកនាំ​ កូរ៉េខាងជើង​ គីម ជុងអ៊ុន​ ត្រូវ​បាន​ប៉ូលិស​ ម៉ាឡេស៊ី​ ចាប់​ខ្លួន ​ជា​អ្នក​ដែល​ប៉ូលិស​បញ្ជាក់​ថា​ គឺ​ជា​ជនជាតិ​ វៀតណាម ។​ ជន​សង្ស័យ​តែ​ម្នាក់​ប៉ុណ្ណោះ ​ត្រូវ​បាន​ចាប់​ខ្លួន ​តាមរយៈ​រូបភាព​នៅ​លើ​កាម៉េរ៉ា ​CCTV ​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ កូឡាឡាំពួរ ។​

ស្រ្តី​ដែល​ជា​ជន​សង្ស័យ​មាន​វ័យ​ជាង ​២០​ ឆ្នាំ ​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ ៦ ​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ពីរ​នាក់​ និង​បុរស ​៤ ​នាក់ ។​ ប៉ូលិស​បញ្ជាក់​ថា​ស្រ្តី​ម្នាក់​ យក​កន្សែង​មួយ​គ្រប​មុខ​លោក​ គីម​ ជុងណាម ​រយៈ​ពេល​ ១០ ​វិនាទី ​ក្រោយ​ពី​ស្ត្រី​ម្នាក់​ប្រើ​ស្ព្រាយ​ បាញ់​ទៅ​លើ​លោក​ គីម ។​ ប៉ូលិស​បន្ថែម​ថា ​ស្រ្តី​ម្នាក់​ក្នុង​ចំណោម​ស្រ្តី​ពីរ​នាក់​ ដែល​ជាប់​នៅ​ក្នុង​ការម៉េរ៉ា​ ត្រូវ​បាន​រក​ឃើញ ​និង​ចាប់​ខ្លួន​ ដោយសារ​តែ​ស្រ្តី​ម្នាក់​នោះ​ គេច​ខ្លួន​យឺតយ៉ាវ​ជាង​បក្ស​ពួក ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *