ថ្ងៃ១៥មីនានេះរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២០ នាក់ ខណៈអ្នកជំងឺចំនួន៨៣ នាក់ជាសះស្បើយ

ភ្នំពេញ៖សម្រាប់អ្នកចង់ដឹងចងអ៊ុតលទ្ធផលអ្នកមានជម្ងឺកូវីដ-19ប្រចាំថ្ងៃ គេហទំព័រកម្ពុជាខ្ញុំ សូមបង្ហាញលទ្ធផលដែលក្រសួងសុខាភិបាល រកឃើញនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ និងបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២០ នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ១៨នាក់ និង២នាក់ជាករណីនាំចូលពីក្រៅប្រទេស ខណៈអ្នកជំងឺចំនួន៨៣ នាក់ជាសះស្បើយ។

ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ថ្មីទាំង២០នាក់ ក្នុងនោះករណីសហគមន៍១៨នាក់ មានជនជាតិខ្មែរ១៧នាក់ និងជនជាតិវៀតណាម ម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ចំណែកអ្នកឆ្លងកូវីដ១៩ ២នាក់ទៀត ដែលជាករណីនាំចូល គឺជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងជនជាតិខ្មែរម្នាក់ ដែលមកពីប្រទេសសិង្ហបុរី។

សម្រាប់អ្នកជាសះស្បើយចំនួន ៨៣នាក់វិញ រួមមាន៖ អ្នកដំណើរមកពីក្រៅប្រទេសចំនួន១១នាក់ និងអ្នកឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ ចំនួន៧២នាក់ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីកន្លែងសម្រាកព្យាបាល៕

ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *