កាន់តែសាហាវទៅ ទិវាកង​កម្លាំង​ប្រដាប់អាវុធ»​មីយ៉ាន់ម៉ា​លើក​ទី​៧៦អ្នកតវ៉ា​មីយ៉ាន់ម៉ា​១១៤នាក់​ត្រូវ​បាន​សម្លាប់

0
57

ចេញផ្សាយ÷28.03.2021
មីយ៉ាន់ម៉ា÷ កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​សម្លាប់​មនុស្ស​១១៤​​នាក់​​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃសៅរ៍ ទី​២៧ ខែ​មីនា ម្សិល​មិញ ។នេះបើយោងតាម​ប្រភព​សារព័ត៌មាន​ក្នុង​ស្រុក និងសាក្សីបាននិយាយ ដោយចាត់ទុកថា
ថ្ងៃនេះបាន​ក្លាយ​ជា​ថ្ងៃ​ថ្លុក​ឈាម​​បំផុត ចាប់​តាំង​ពីរដ្ឋ​ប្រហារ​យោធា​កាល​ពី​ដើម​ខែ​កុម្ភៈនិង
បាន​កើត​ឡើង​ចំឱកាស​ទិវា​អបអរសាទរ​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​ឧត្តម​សេនីយ៍ជាន់​ខ្ពស់ Min Aung Hlaing មេ​ដឹក​នាំ​របប​យោធា​បាន​និយាយ​ក្នុង​ពិធី​ដង្ហែ​ព្យុះហយាត្រា​នៅ​រដ្ឋធានី​ណាយពិដោ​ថា ទាហាន​របស់​គាត់​នឹង​ការពារ​ប្រជា​ជន និង​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ។
សារព័ត៌មានក្នុងស្រុកបាន​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ថា អ្នក​តវ៉ា​ប្រឈម​នឹង​ការ​បាញ់​សម្លាប់ចំក្បាល និង​ពី​ក្រោយ។ ទោះ​ជា​បែប​នេះ​ក្តី​ បាតុករ​នៅ​តែ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១​កុម្ភៈ ដែល​ចេញ​តវ៉ា​តាម​ផ្លូវ​ស្ទើរ​ពេញ​ទូទាំង​ប្រទេស។
មនុស្ស​១១៤​នាក់​ត្រូវ​បាន​សម្លាប់​​ដោយ​កម្លាំង​សន្តិសុខ​ទូទាំង​ប្រទេសនៅថ្ងៃសៅរ៍នេះ។
យ៉ាង​ហោច​ណាស់​អ្នក​តវ៉ា​​៤០​​នាក់​ក្នុង​នោះ​មាន​ក្មេង​ស្រីម្នាក់​អាយុ​១៣​​ឆ្នាំ​ត្រូវ​បាន​សម្លាប់​នៅ​ទី​ក្រុង​ម៉ាន់ដាឡាយ។ ចំណែក​នៅ​ទី​ក្រុងធំ​បំផុត យ៉ាំងហ្គោន ហោច​ណាស់​មនុស្ស​២៧​​នាក់​ត្រូវ​បាន​សម្លាប់។
យ៉ាងណាក្រុម​មួយ​ក្នុង​ចំណោមក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគ​តិចពីរនៅ​ប្រទេស​មីយ៉ាន់ម៉ា គឺសហភាព​ជាតិ Karen បាន​​និយាយ​ថា ខ្លួន​​បាន​​វាយ​លុក​ប៉ុស្តិ៍​កង​ទព័​មួយ​នៅ​​ជិត​ព្រំ​ដែន​ថៃ ដោយ​សម្លាប់​មនុស្ស​១០​នាក់ រាប់​បញ្ចូល​ទាំង​វរសេនីយ៍​ទោ​ម្នាក់ និង​បាត់​សមាជិក​របស់ខ្លួន​ម្នាក់។

​គិត​ទាំង​ថ្ងៃ​សៅរ៍ ម្សិល​មិញ​នេះ​ផង​ ​ជន​ស៊ីវិ​ល​ត្រូវ​បាន​គេ​រាយ​ការណ៍​មាន​ចំនួន​ជាង​៤៤០​នាក់​ហើយត្រូវ​បាន​​សម្លាប់។

ប្រតិភូ​សហភភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា បាន​និយាយ​ថា ៖«ទិវា​​អបអរសាទរ​កង​កម្លាំង​ប្រដាប់អាវុធ»​មីយ៉ាន់ម៉ា​លើក​ទី​៧៦​នឹង​ត្រូវ​បាន​ចារ​ទុក​ជា​ថ្ងៃ​នៃភ័យ​រន្ធត់ និង​អាម៉ាស់។ ការ​សម្លាប់​ជន​ស៊ីវិល​គ្មាន​អាវុធ​ក្នុង​ដៃ​រាប់​បញ្ចូល​ទាំង​ក្មេង​ផង​គឺ​ជា​អំពើ​ដែល​មិន​​អាចអត់អោនបាន ដែលជាទង្វើប្រឆាំងមនុស្សជាតិ៕
ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here