ធ្វើតេស្តលើកទី៣រកឃើញចុងភៅមង្គលការនៅភូមិក្រាំងលាវដែលលោក កក្កដា សោ័ណ្ឌចូលរួមមានវិជ្ជមានកូវីដ-១៩

0
49

ចេញផ្សាយ÷29.03.2021

ខេត្តតាកែវ÷អាជ្ញាធរ​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២១​នេះ​ថា ចុងភៅ​ក្នុង​ពិធីមង្គលការដែល​លោក កក្កដា សោ​ភ័​ណ្ឌ ទៅ​ចូលរួម​នៅ​ភូមិក្រាំងលាវ ឃុំរវាង ស្រុក​សំរោង​នោះ ត្រូវបាន​រកឃើញ​កើត​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ការធ្វើ​តេស្ដ​លើក​ទី​៣​។​
អ្នកជំងឺ​ឈ្មោះ ហ៊ីង សាមួន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ ចុងភៅការ.បុណ្យ ទីលំនៅ​ភូមិ​ព្រេច សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវដែលពាក់ព័ន្ធ​ជាមួយ​បុគ្គល កក្កដា សោ​ភ័​ណ្ឌ នៅក្នុង​ពិធីមង្គលការ​កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង​។
សមត្ថកិច្ចបានឲ្យដឹងថាបច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ខណៈ​អ្នកពាក់​ព័ន្ធ​ចំនួន​០៦​នាក់​ផ្សេងទៀត ត្រូវបាន​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​តាកែវ​នភឡើយ៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here