ឡអគ្គិសនីសម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩ ទិញពីបរទេសនឹងមកដល់ឆាប់ៗនេះយកទៅដាក់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

0
64

ចេញផ្សាយ÷31.03.2021
ភ្នំពេញ ៖ ឡសម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបញ្ជាទិញពីបរទេសនឹងមកដល់ឆាប់ៗនេះហើយ។
នេះបើតាមការឲ្យដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ។លោកថា ដោយសារនេះជា ការងារអាទិភាព យើងកំពុងសម្រុករៀបចំ និងជំរុញឱ្យបានរួចរាល់យ៉ាងលឿនបំផុតនិងបានរៀបចំប្លង់សាងសង់ រៀបចំ ទីតាំងរួចរាល់ និងបច្ចុប្បន្នកំពុងតបណ្តាញអគ្គិសនីចូលទៅកាន់ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាកន្លែងតម្កល់ឡអគ្គិសនីទុកដុតសពអ្នកកើតជំងឺកូវីដ-19។
លោកបន្តថា រីឯសម្ភារបច្ចេកទេស គ្រឿងម៉ាស៊ីន( ឡដុត )បានបញ្ជាទិញពីបរទេសរួចរាល់ នឹងមកដល់ឆាប់ៗនេះហើយ ប៉ុន្តែបើទោះបីជាកិច្ចការនេះជាអ្វីដែលយើងបានគ្រោង និងរៀបចំទុក ដើម្បីបង្ការហានិភ័យណាមួយកើតឡើងក៏ដោយក៏រហូតមកដល់បច្ចុប្បន្ននេះ គឺករណីអ្នកស្លាប់ដោយសារកូវីដ-១៩ ក៏កើតមានជាបន្តបន្ទាប់រហូតដល់១១នាក់ ហើយ ។
លោកម៉េត មាសភក្តី បានបញ្ជាក់ថា នេះក៏ជាសារក្រើនរំលឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋគ្រប់រូបសូមមានការ ប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តឱ្យបានខ្ជាប់ ខ្ជួននូវវិធានទប់ស្កាត់ការចម្លង ការរីក រាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលក៏ដូចជា៣ការពារ ៣កុំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។
លោក ម៉េត មាសភក្ដី បានឱ្យដឹងទៀតថា ផ្ទៃដីប្រមាណ១០ហិកតាស្ថិតក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងមមាញឹកឈូសឆាយ និងសាងសង់ ។ ទីតាំងមូលដ្ឋានក្នុងស្រុកឱ រ៉ាល់ ខេត្តកំពង់ស្ពឺ គឺមានសុវត្ថិភាព និងជាជម្រើសល្អដោយសារទីនោះមិន ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ ។
លោកបន្តថា បច្ចុប្បន្នរដ្ឋបាលរាជធានី ភ្នំពេញ បានរៀបចំផ្ទៃដីទំហំ ប្រមាណ១០ហិកតា និងឡជាប៉ាឆា បច្ចេកទេសស្តង់ដារចំនួន៦ ដោយបាន និងកំពុងសម្រុកធ្វើទាំងយប់ទាំងថ្ងៃផងដែរ ។
សូមបញ្ជាក់ថា៖ ការសម្រេចជ្រើសរើសទីតាំងនេះធ្វើឡើងក្រោយទទួលបាន បទបញ្ជារបស់សម្ដេច ហ៊ុន សែនមកកាន់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីពេលកន្លងមក ៕
ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here