ថ្ងៃនេះរកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​៩១នាក់​ និងអ្នកជាសះស្បេីយ​៣០នាក់​

0
35

ចេញផ្សាយ÷07.04.2021

ភ្នំពេញ​៖​​​​ ​ នៅព្រឹកថ្ងៃពុធទី៧ ខែមេសា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា​ បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ចំនួន៩១នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈដែលអ្នកជំងឺចំនួន​៣០នាក់បានជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
តាមការជូនដំណឹងបញ្ជាក់ថា​ នៅថ្ងៃទី៦ ខែមេសា​​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន៩១នាក់​ (សហគមន៍ទា
៩០នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ៣០នាក់​ក្នុង​នោះ​រួម​មាន​៖
– ករណីឆ្លងសហគមន៍ ៩០នាក់
– អ្នកដំណើរពីបរទេស ០១នាក់

គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១៖
– អ្នកឆ្លងសរុប= ២៩១៥ នាក់
– អ្នកជាសះស្បើយ= ១៨២៤ នាក់
– អ្នកកំពុងព្យាបាល= ១០៦៤ នាក់
– អ្នកស្លាប់= ២២ នាក់

ដោយឡែក​បេីយោងតាម​សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល​បានបញ្ជាក់ថា​ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពិសោធន៍វេជ្ជសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ -១៩ ព្រម ទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តនៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcrToh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញ យកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ២៨ ឬ ០១២ ៨៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here