ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ ដល់ទៅ១១៣នាក់ ខណៈអ្នកជំងឺចំនួន៩០ជាសះស្បើយ និងស្លាប់២នាក់ទៀត

0
31

ចេញផ្សាយ÷08.04.2021

ភ្នំពេញ ៖  នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូត១១៣នាក់ ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៩០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
នៅព្រឹកនេះដែរ ក្រសួងសុខាភិបាល ក៏បានឲ្យដឹងដែរថា មនុស្សស្លាប់ដោយជំងឺកូវីដ19មានចំនួន២នាក់ទៀត ដោយម្នាក់អាយុ៦៨ឆ្នាំ និងម្នាក់ទៀតអាយុ៤៩ឆ្នាំ សរុបទាំងអស់២៤នាក់ហើយ៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here