ថ្ងៃ៣០មេសាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់ចំនួន៧៦១នាក់ ខណៈអ្នកជំងឺចំនួន១៦៦នាក់ជាសះស្បើយ

ចេញផ្សាយ÷01.05.2021

ភ្នំពេញ៖  នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៧៦១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន១៦៦នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកឆ្លងទាំង៧៦១នាក់ មានម្នាក់ជាអ្នកដំណើរចូលមកកម្ពុជា និងចំនួន៧៦០នាក់ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៤០៨នាក់, ខេត្តព្រះសីហនុ ៨៣នាក់, ខេត្តកណ្តាល ១៤៤នាក់, ខេត្តកំពង់ចាម ៣៩នាក់, ខេត្តបន្ទាយមានជ័យ ៦៧នាក់, ខេត្តកំពង់ធំ ១នាក់, ខេត្តកោះកុង ១នាក់, ខេត្តព្រៃវែង ៣នាក់, ខេត្តត្បូងឃ្មុំ០៥នាក់, ខេត្តកំពង់ចាម ៦នាក់, ខេត្តកំពង់ស្ពឺ ១៣នាក់, ខេត្តតាកែវ ១៥នាក់ និងខេត្តសៀមរាប ១៤នាក់។

សម្រាប់អ្នកជាសះស្បើយទាំង ១៦៦នាក់វិញ ក្នុងនោះមានម្នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស និងចំនួន ១៦៥នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៣,៤០២នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១២,៨៥០នាក់, អ្នកជាសះស្បើយចំនួន ៥,១៥២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៨,១៥០នាក់, អ្នកស្លាប់ចំនួន ៩៣នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *