អនុញ្ញាតឲ្យបើក ដំណើរការលក់ដូរ ក្នុងផ្សាររដ្ឋទាំង ២៥ឡើងវិញ

ចេញផ្សាយ÷24.05.2021

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៤​ ឧសភា​ ឆ្នាំ២០២១ បានដាក់ឱ្យដំណើរការផ្សាររដ្ឋទាំង២៥លក់ដូរឡើងវិញ ក្រោយពីបានបិទខ្ទប់ មិនឱ្យដំណើរការតាំងពីអំឡុងខែ មេសាកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។ទន្ទឹមនៃការបើកឲ្យដំណើរការឡើងវិញ នៅថ្ងៃទី២៤ ឧសភា ដោយយោងទៅលើសេចក្តីជូន ដំណឹងកាលពីថ្ងៃទី២១ ឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ។
យ៉ាងណារដ្ឋបាលរាជធានីភ្នំពេគបានជំរុញគណ:កម្មការផ្សារ នីមួយៗ ត្រូវអនុវត្តវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន។ក្នថ្ងៃនេះដែរលោកស្រី កែវ​ សុខពិសី​ អភិបាលរងរាជធានីភ្នំពេញ​ តំណាង លោកឃួង ស្រេង
អភិបាលរាជធានី បានចុះត្រួតពិនិត្យស្ថានភាពក្នុងផ្សារ ទួលទំពូង នៅខណ្ឌចំការ មន និងបានជំរុញឱ្យគណ:កម្មការគ្រប់គ្រងផ្សារទាំងអស់ត្រូអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធវិធានការរបស់ក្រសួងសុខាភិបាល៣ការពារនិង៣កុំ​ ។
លោកស្រី ក៏បានណែនាំឱ្យមានការផ្សព្វផ្សាយតាមរយ:សារសម្លេងអប់រំនិងវាស់កំដៅនៅតាមច្រកចេញចូលផ្សារនីមួយៗ និងត្រូវរក្សាគម្លាតពីគ្នាជាចាំបាច់​ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *