ការដ្ឋានធ្វើស្ពាន៧ កន្លែងនៅទួលពង្រ១ បានដំណើការ បុកសុីផាយសម្រេចបាន៨៥ភាគរយហើយ

ចេញផ្សាយ÷11.06.2021

ភ្នំពេញ៖ ការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ គិតមកដល់ត្រឹម ថ្ងៃទី១១ មិថុនា ឆ្នាំ២០២១ ការដ្ឋាន ទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយហើយ នឹងគ្រោងរួចរាល់នៅក្នុងពាក់កណ្តាល ខែកក្កដាឆ្នាំ២០២១ខាងមុខនេះ ។នេះបើតាមការឲ្យដឹងពីរដ្ឋបាលរាជធានី។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ​សាធារណ ការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី១១ មិថុនានេះថា ដោយមានការណែនាំនិងចង្អុល បង្ហាញពី លោក ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរចណ្ឌពោធិសែនជយ័ បាន ដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហ៊ំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រដោយ ធ្វើការសាងសង់ស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេការពារបាក់ដី ដោយគិតមកដល់ត្រឹមថ្ងៃទី១១ មិថុនានេះសម្រេចបាន ប្រមាណ ៨៥ភាគរយហើយ និងគ្រោងរួចរាល់នៅក្នុងពាក់កណ្តាលខែកក្កដាឆ្នាំ២០២១ ខាងមុខ នេះ ។
លោកបន្តថា៖ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ ៣ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌមានជយ័ទៅកាន់បឹងជេីងឯកនិង​បន្ត​ហូរ​ទៅកាន់ស្ទឹងជ្រៅ ។ នៅពេលគំរោងការនេះ បញ្ចប់វានឹងអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀង បានមួយកំរិតធំ។ខណ:សាងសង់ស្ពាន៧កន្លែងនេះ យើងបានដាក់លូប្រអប់បណ្តោះ ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវមួយចំនួនកាលពីជំនន់ទឹក ភ្លៀងនារដូវវស្សាកន្លងមក។ចំណែកនៅមុខផ្ទះប្រជាពលរដ្ឋដែលបានកាត់ផ្តាច់ផ្លូវ យើងបានបុកស៊ីផាយដើម្បីទប់ដីកុំឱ្យបាក់ប្រវែងជាង២០០ម៉ែត្រ។
គម្រោង ស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង ២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីព ម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្រប តាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន ៧កន្លែងផងដែរ ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *