បុរសខ្លាំងហ្វីលីពីន​ព្រមាន​ដាក់គុក​ពលរដ្ឋ​ណា​មិន​ព្រម​ចាក់​វ៉ាក់សាំង​កូ​វីដ-19

ចេញផ្សាយ÷22.06.2021

ហ្វីលីពីន÷បុរសខ្លាំងនិងមិនសំចៃក្នុងចំណាត់ការជួយជាតិ គឺប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន​លោក Rodrigo Duterteបាន​ព្រមាន​ដល់​ពលរដ្ឋ​ទាំងឡាយណា​ដែល​មិន​ព្រម​ចាក់​វ៉ាក់សាំង​កូ​វីដ​នឹងត្រូវ​ជាប់គុក​។
នេះបើតាមតាម​ការចេញផ្សាយ​របស់​កាសែត​បរទេបរទេស កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

​លោក Duterte ថ្លែង​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយកាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ជា​ជម្រើស​របស់​អ្នកជា​វ៉ាក់សាំង​ឬ​ខ្ញុំ​នឹង​បញ្ជូន​អ្នក​ចូល​គុក!
អង្គការសុខភាពពិភពលោកអះអាងថា​ មកដល់ពេលនេះ​ពលរដ្ឋ​នៃ​ប្រទេស​ហ្វីលីពីន​សរុប​ដែល​បាន​ឆ្លង​វិ​រុស​កូ​វីដ​ប្រមាណ​ជា១,៣លាន​នាក់​ហើ​យចំនួន​នៃ​អ្នក​បាត់បង់​ជីវិត​បាន​កើនឡើង​ទៅដល់២៣ ០០០នាក់​មកហើយ។
​ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ​ជា២,១លាន​នាក់​ហើយ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់ក្នុងចំណោមពលរដ្ឋសរុបប្រមាណ​ជា១១០លាន​នាក់គិត​ត្រឹម​ថ្ងៃអាទិត្យ​សប្តាហ៍​មុននេះ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *