សារលិខិត សម្តេចតេជោ ហ៊ុន សែន នាឱកាសទិវាប្រជាជនពិភពលោកលើកទី៣២ (១១ កក្កដា ២០២១)

)

ចេញផ្សាយ÷11.07.2021

ភ្នំពេញ÷ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតក្នុងឱកាសទិវាប្រជាជនពិភពលោលើកទី៣២ តាមសេចក្តីសង្ខេបដូចខាងក្រោម÷

សូមក្រាបថ្វាយបង្គំ សម្តេចអគ្គមហាសង្ឃរាជ សម្តេចមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ គ្រប់ ព្រះអង្គ ជាទីគោរពសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !

ជនរួមជាតិជាទីស្រឡាញ់រាប់អាន !

ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមគោរពទួលថ្វាយ និងថ្លែង ទៅកាន់សម្តេចអគ្គមហាសង្ឃរាជ សម្តេចមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបង ប្អូនជនរួមជាតិទាំងអស់ថា ប្រជាជនកម្ពុជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាមួយ និងប្រជាជាតិទូទាំងពិភពលោកប្រារព្ធ “ទិវាប្រជាជនពិភពលោកលើកទី៣២”។ អង្គការសហប្រជាជាតិ តែងតែលើកទឹកចិត្តដល់បណ្ដារដ្ឋភាគីទាំងអស់ឱ្យប្រារព្ធទិវាប្រជាជនពិភពលោកជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែកក្កដា ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា។ ប្រធានបទឆ្នាំ២០២១នេះ គឺ “សិទ្ធិនិងជមើស គឺជា ចម្លើយ: មិនចំពោះថាក្នុងដំណាក់កាលបន្ទុះ ឬសមុតទារកនោះទ ដំណោះស្រាយ គឺស្ថិត នៅលើការផ្តល់អាទិភាពដល់សិទ្ធិនិងសុខភាពបន្តពូជសម្រាប់មនុស្សគ្រប់រូប (Right and Choice are the Anwser: Whether baby boom or bust, the solution lines in prioritizing the reproductive health and rights of all people)”។ ប្រធានបទនេះ ពិតជាមានអត្ថន័យធំធេង ក្នុងស្ថានភាព ដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ-១៩) ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស សហគមន៍ សេដ្ឋកិច្ចសង្គម និងសុខភាពសាធារណៈ នៅគ្រប់ទិសទីទូទាំងពិភពលោក។ ស្រ្តីនិងក្មេងស្រី គឺជាក្រុមជនដែលងាយរងគ្រោះជាងគេដោយសារជំងឺ រាតត្បាតកូវីដ-១៩ ជាពិសេស លើបញ្ហាសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ។

តាមការវាយតម្លៃរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងបន្តអូសបន្លាយ បានធ្វើឱ្យប្រព័ន្ធថែទាំសុខភាពទូទាំងពិភពលោកចុះខ្សោយយ៉ាងខ្លាំង ហើយបង្ក ឱ្យមានចន្លោះប្រហោង និងបញ្ហាប្រឈមនានា ក្នុងការផ្ដល់ព័ត៌មាន និងសេវាសុខភាពបន្តពូជនិងសុខភាពផ្លូវភេទក្នុងទំហំមួយយ៉ាងធំធេង។ លើសពីនេះទៀត ការបង្វែរធនធានចេញពីសេវាទាំងអស់នេះ កំពុងតែប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្រ្តីនិងក្មេងស្រី។ ស្រ្តីនិងក្មេងស្រី ដែលជាទូទៅមានចំណូលតិចតួចពីការងារ ដែលមិនសូវស្ថិតស្ថេរ កំពុងជួបនឹងផលវិបាកផ្នែកសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ ហើយកំពុងប្រឈម នឹងហានិភ័យខ្ពស់ក្នុងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ដែលពួកគេងាយនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ លើសពី នេះទៀត ស្ត្រីមានការប្រឈមនឹងការកើនឡើងនូវបន្ទុកការងារដែលគ្មានប្រាក់ឈ្នួល ដែលរុញច្រានស្ត្រីជា ច្រើននាក់ឱ្យចាកចេញពីកម្លាំងពលកម្មដែលមានប្រាក់ឈ្នួល ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *