ថ្ងៃ១៣ កក្កដា នេះរកឃើញអ្នកជំងឺកូវីដ-១៩ ថ្មី ៨៣០នាក់, ជាសះស្បើយ ១០១២នាក់ និងករណី ស្លាប់២៨នាក់

ចេញផ្សាយ÷13.07.2021

ភ្នំពេញ៖  នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៨៣០នាក់, ករណីជាសះស្បើយ ចំនួន ១០១២នាក់, និងករណី ស្លាប់ ចំនួន ២៨នាក់ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន២១៧នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិលបាល បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ៦២,៧០០នាក់, ជាសះស្បើយសរុប៖ ៥៤,៤៨៩នាក់, ករណីស្លាប់សរុប៖ ៩៥៣នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ៥,០៩០នាក់ ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *