ជ័យលាភីប្រាក់១០លានរៀល បានទៅលើលោកតា ណុប មាន ដែលចាក់ថ្នាំការពារជំងឺកូវីដ-19 លេខរៀងទី៥លាន

ចេញផ្សាយ÷13.07.2021

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី១៣ខែកក្កដា​ឆ្នាំ២០២១នេះប្រជាពលរដ្ឋក៏ដូចជារាជរដ្ឋាភិបាលបានសម្តែងអបអរសាទរ​ចំពោះ​បងលោកតាឈ្មោះ​ណុប មាន អាយុ៧០ឆ្នាំ​ជា​កសិករ​រស់នៅ​ភូមិសែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​ទទួលបាន​នូវ​ការចាក់​វវ៉ាក់សាំងលេខរៀងទី៥លាន​។
ប្រភពបានឲ្យដឹងថា លោកស្រី ឱ វណ្ណឌី​ន នឹង​នាំយក​ថវិកា​ចំនួន ១០លាន​រៀល​ព្រមទាំង​សម្ភារៈ​ផ្សេងទៀត​ដែលជា​ជំនួយ​ឧបត្ថម្ភ​របស់សម្តេចតេជោយកទៅ​ប្រគល់ជូន​ដោយផ្ទាល់ដល់លោកតា។

រាជរដ្ឋាភិបាលសូម​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​កូ​វីដ១៩ តាមរយៈ​ការទទួលយក​ការចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ខ្លួន​និង​ក្រុមគ្រួសារ។សូម​កោតសរសើរ​ក្រុមគ្រូពេទ្យ​និង​អាជ្ញាធរគ្រប់លំដាប់​ថ្នាក់​ដែល​បាន​ចូលរួម​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​យើង ដែល​មកដល់ពេលនេះ​យើង​ចាក់​បាន៥០ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​នឹងត្រូវ​ចាក់១០លាន​នាក់ឲ្យបានសម្រេចនាពេលខាងមុខ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *