ស្ត្រីចាក់វ៉ាក់សាំងការពារកូវីដ-១៩ លេខរៀងទី៦លាននាក់ ទទួលរង្វាន់១០លានរៀលពីសម្តេចតេជោហ៊ុន សែន

ចេញផ្សាយ÷21.07.2021

ខេត្តកំពង់ចាម÷ស្រ្តីអាយុ៦៧ឆ្នាំម្នាក់បានក្លាយជាអ្នកទទួលប្រាក់រង្វាន់ចំនួន១០លានរៀលពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាមនុស្សទី៦ដែលឈរលេខរៀងទី៦លាននាក់សម្រាប់ការចាក់ថ្នាំការពារជំងឺកូវីដ-19នៅកម្ពុជា។
នេះបើតាមការឲ្យដឹងពីក្រសួងសុខាភិបាលនៅព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, មកដល់ថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់ហើយ ស្មើនឹង៦០ភាគរយនៃពលរដ្ឋ១០លាននាក់ដែលត្រូវចាក់។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា លេខរៀងទី៦លានបានទៅលើប្អូនស្រី ឈ្មោះ ផេង សឿនអាយុ៦៧ឆ្នាំជាកសិកររស់នៅ
ភូមិតាអុង ឃុំអាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។

ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានបញ្ជាក់ថា លោកស្រី ឱ វណ្ណឌីន នឹងយកជំនួយថវិកា
១០លានរៀល និងសម្ភារៈផ្សេងទៀតដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់ដល់លំនៅឋានប្អូនស្រី ផេង សឿន ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *