ប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការនគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ត្រូវចូលនិវត្ត

ចេញផ្សាយ÷13.09.2021

ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប ។

តាមសេចក្តីប្រកាសបានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានមានមតិសំណេះសំណាលនិងផ្តាំផ្ញើដល់លោកស្នងការនគរបាលខេត្តដែលទើបឡើងដំណែងថ្មីត្រូវបំពេញតួនាទីជាអ្នកដឹកនាំនិងមានសាមគ្គីភាពជាមួយមន្រ្តីក្រោមឱវាទឲ្យបានល្អ និងបំពេញភារកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនជាតិមាតុភូមិនិងប្រជាជនប្រកបដោយសុវត្ថិភាព។ជាមួយនេះដែរត្រូវស្គាល់សុខទុក្ខយុទ្ធជនដែលធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារប្រយោជន៍រួម ប្រយោជន៍ជាតិ៕
ដោយ÷ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *