កន្លែងស្តុក​រក្សា​ប្រភពទឹក ៥ ទីតាំង ធ្វើឲ្យទឹក​ឡើង​ក្បែរ ដល់​កម្រិត​ប្រកាសអាសន្ន ​នៅខេត្តឧត្តរមានជ័យ

ចេញផ្សាយ÷27.09.2021

ខេត្តឧ​ត្ត​រ​មាន​ជ័​យៈ   បរិមាណ​ទឹកភ្លៀង ធ្លាក់​ប៉ុន្មាន​ថ្ងៃ ជាប់ៗ​គ្នា​នេះ នៅតាម​បណ្តា​អាង​ស្តុក រក្សា​ប្រភពទឹក ចំនួន ៥ ទីតាំង នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ប្រភពទឹក ឡើង​ជិត​ដល់ កម្រិត​ប្រកាស ឲ្យ​មានការ​ប្រុងប្រយ័ត្ន​។​
នេះបើតាមការឲ្យដឹងពីមន្ត្រី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មមានជ័យ កាលពីម្សិលមិញនេះ។
មន្រ្តីមន្ទីរធនធានទឹកនិងឧតុនិយមប្រាប់ថា គិត​ត្រឹម​ល្ងាច ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ នេះ បរិមាណ​ទឹកភ្លៀង ធ្លាក់​កម្រិត​ខ្សោយ តែ​កម្ពស់​ទឹក ក្នុង​អាង​ស្តុក​រក្សា​ប្រភពទឹក ចំនួន ៥ ទីតាំង ស្ថិតនៅ​ភូមិសាស្ត្រ ក្រុង ស្រុក ចំនួន ៣ មាន​កម្រិត​ទឹក ឡើង​ជិត​ដល់​កម្រិត ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ។ ប៉ុន្តែ​ដោយសារ សមត្ថភាព រំដោះ​ទឹក​របស់ សំណង់​បង្ហៀរ និង​សំណង់​ទ្វារ​ទឹក បាន​បង្ហូរទឹក​ចេញ​លឿន (​តំំ​បន់​អាងទឹក​ខ្លះ បាន​ស្រក​ហើយ​)​។​

​ កម្រិត​អាង​ស្តុក រក្សា​ប្រភពទឹក ទាំង ៥ នៅមាន​កម្ពស់​ទឹក ប្រកាស​ឲ្យ មានការ​ប្រុងប្រយ័ត្ន គឺ ៖
១-​អាងទឹក ០៥(​សូន្យ​ប្រាំ​) ស្ថិតនៅ​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង ប្រាសាទ ទឹក​មាន​កម្ពស់ ១,៦៥ ម៉ែត្រ កម្ពស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ២,០០ ម៉ែត្រ​។​
២-​អាងទឹក​តា​ម៉ុក ស្ថិតក្នុង​ឃុំ ស្រុក​អន្លង់វែង ទឹក​មាន​កម្ពស់ ៣,៨៤ ម៉ែត្រ កម្ពស់​ឲ្យ​មាន ការប្រុងប្រយ័ត្ន ៣,៨០ ម៉ែត្រ​។​
៣-​អាងទឹក​ថ្មី ស្ថិតនៅ​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ទឹក​មាន​កម្ពស់ ៣,៤៩ ម៉ែត្រ

កម្ពស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ៣,៥០ ម៉ែត្រ​។​
៤-​អាងទឹក​ស្រែង​២ ស្ថិតនៅ​ឃុំ​ពង្រ ស្រុក​ចុងកាល់ ទឹក​មាន​កម្ពស់ ៣៩,៨០ ម៉ែត្រ

កម្ពស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ៣៩,៩០ ម៉ែត្រ​។​
៥-​អាងទឹក​ស្រែង​១ ស្ថិតនៅ​ឃុំ ស្រុក​ចុងកាល់ ទឹក​មាន​កម្ពស់ ២៦,៥៥ ម៉ែត្រ ខណ:កម្ពស់​ទឹកឲ្យ​មានការ​ប្រុងប្រយ័ត្ន ២៧,០០ ម៉ែត្រ ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *