ចៅហ្វាយខេត្តដែលពេលនៅរាស្រ្តស្រលាញ់ ទៅវិញរាស្រ្តស្រណោះ

ចេញផ្សាយ÷03.10.2021

ខេត្តពោធិ៍សាត់÷ប្រជាពលរដ្ឋរាប់ពាន់នាក់រស់នៅខេត្តពោធិ៍សាត់ នៅរាត្រីថ្ងៃទី២ខែតុលាឆ្នាំ២០២១នេះ បានសម្តែងក្តីអាលោះអាល័យនឹករលឹកនិងសោកស្តាយយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំដ៏មានព្រហ្មវិហារធម៌និងគុណធម៌ស្ទើររកមិនបាន គឺលោក ម៉ៅ ធនិន ជាអតីតអភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ដែលរាជរដ្ឋាភិបាលសម្រេចផ្លាស់ប្តូរទៅដឹកនាំជាអភិបាលនៃគណ:អភិបាលខេត្តកំពត។
នៅក្នុងបរិវេណរដ្ឋបាលខេត្តពោធិ៍សាត់នាពេលយប់នេះ គេសង្កេតឃើញប្រជាពលរដ្ឋរាប់ពាន់នាក់មកពីទីជិតឆ្ងាយក្នុងខេត្តពោធិ៍សាត់ បានមកជួបជុំគ្នាយ៉ាងច្រើនកុះករដើម្បីសម្តែងការដឹងគុណនិងការអាលោះអាល័យចំពោះលោក ម៉ៅ ធនិន ដែលពួកគាត់ចាត់ទុកថា ជាអភិបាលខេត្តគំរូក្នុងការដឹកនាំប្រកបដោយភាពក្លាហាន ធ្វើឲ្យមានការរីកចម្រើនស្ទើរគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដឹងពីសុខទុក្ខរាស្រ្ត ជាពិសេសមានសមានចិត្ត្កព្រហ្មវិហារធម៌ គុណធម៌ល្អអត់ខ្ចោះក្នុងការរកដំណោះស្រាយ ឬវិបត្តិជូនពលរដ្ឋមានភាពយុត្តិធម៌មិនលម្អៀងធ្វើឲ្យពួកគាត់ចាំមិនភ្លេច។
ស្ថិតក្នុងមនោសញ្ចេតនាអាលោះអាល័យនឹករលឹកនិងសោកស្តាយថ្នាក់ដឹកនាំដ៏ប្រពៃនេះ មានប្រជាពលរដ្ឋភាគច្រើនមានការក្តុកក្តួលរហូតសម្រក់ទឹកភ្នែក ដោយចាត់ទុកថា ថ្វីបើលោកមិនឃ្លាតទៅណាឆ្ងាយក៏ពិតមែន តែអ្វីដែលលោកបន្សល់ទុកនូវស្នាដៃជូនប្រជាពលរដ្ឋចាំមិនភ្លេចនោះ គឺការដឹកនាំនៅខេត្តពោធិ៍សាត់រយ:ពេលច្រើនឆ្នាំមកនេះមានការរីកចម្រើននិងធ្វើឲ្យរាស្រ្តមានជំនឿទុកចិត្ត។
ថ្លែងទាំងក្តីក្តុកក្តួលអួលដើមក ក្នុងពិធីសំណេះសំណាលនិងទទួលអំណោយជាចុងក្រោយរបស់អតីតអភិបាលខេត្តរូបនេះ លោកយាយម្នាក់មានវ័យជាង៧០ឆ្នាំបានរៀបរាប់ថា ” ខ្ញុំ…
ចំណែកស្រ្តីម្នាក់បានលើកដៃសំពះបួងសួងនិងជូនពរលោកម៉ៅ ធនិន ដែលអញ្ជើញទៅបំពេញភារកិច្ចថ្មីនៅខេត្តកំពត សូមប្រកបដោយសេចក្តីសុខសេចក្តីចម្រើននិងជួបនូវពិទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ដោយឡែកក្នុងពិធីដ៏ស្និទ្ធស្នាល នេះប្រជាពលរដ្ឋទាំងអស់បានបន្លឺស្នូរទះដៃយ៉ាងកងរំពងក្នុងន័យសម្តែងជូនពរលោកម៉ៅ ធនិន ទៅទទួលភារកិច្ចថ្មី សូមប្រកបដោយជោគជ័យជូនជាតិមាតុភូមិនិងមានកិត្តិយសដ៏ប្រពៃដូចនៅខេត្តពោធិ៍សាត់នេះ។
ជាកិច្ចឆ្លើយតប អតីតអភិបាលខេត្តពោធិ៍សាត់ដ៏មានប្រជាប្រិយ៍រូបនេះ បានសម្តែងក្តីរំភើបនិងអាលោះអាល័យបងប្អូនក្នុងខេត្តទាំងអស់ដោយលោកថ្លែងថា សូមអរគុណរាល់ការស្រលាញ់និងលើកទឹកចិត្ត ហើយក៏សុំអភ័យទោសផងដែររាល់កំហុសឆ្គងក្នុងការដឹកនាំរបស់លោកនាពេលកន្លងមកមិនសូវបានល្អ។ពេលនេះលោកមិនឃ្លាតទៅណាឆ្ងាយនោះទេ ហើយនេះជាច្បាប់ដែលលោកត្រូវទៅបំពេញភារកិច្ចថ្មីជូនជាតិនិងប្រជាជនដូចលោកបានបំពេញនៅខេត្តពោធិ៍សាត់នាពេលកន្លងមកតែប៉ុណ្ណោះ។ តែមុននឹងឃ្លាតទៅបំពេញភារកិច្ចថ្មីនៅខេត្តកំពត លោកសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ប្រកបដោយសុខដុមរម្យនាជាពិសេសសូមមានសុខភាពល្អចូលរួមចំណែកកសាងប្រទេសជាតិឈានទៅរកការរីកចម្រើនទាំងអស់គ្នា។
ការសាងកេរ្តិ៍ឈ្មោះប្រកបដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរធ្វើឲ្យរាស្រ្តស្រលាញ់ដូចលោក ម៉ៅ ធនិន យ៉ាងនេះ មិនខុសពីពំនោលខ្មែរយើងថា ” នៅឲ្យគេស្រលាញ់ ទៅវិញឲ្យគេស្រណោះ នោះឡើយ។
ទង្វើរបស់លោក ម៉ៅ ធនិន ត្រូវបានមហាជនមើលឃើញថា ខុសពីចៅហ្វាយខេត្តមួយចំនួនដែលផ្លាស់ចេញទៅហើយធ្វើឲ្យរាស្រ្តចូកស្នាមជើងបោះចោល ឬព្រាចអំបិល អង្ករតាមក្រោយ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *