កម្ពុជាផ្តល់វ៉ាក់សាំងស៊ីណូហ្វាមចំនួន២០ម៉ឺនដូស ជូនដល់ប្រទេសវៀតណាម

ចេញផ្សាយ÷ 27.10.2021

ភ្នំពេញ÷តាមការឲ្យដឹងពីលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង covid-19 ក្របខ័ណ្ឌទូទាំងប្រទេស បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រគល់អំណោយវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទស៊ីណូហ្វាមចំនួន ២០ម៉ឺនដូស ផ្ដល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា និងជាកិច្ចសហការ នៃការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
លោកស្រី ឱ វណ្ណឌីន តំណាងសម្ដេចតេជោ បានប្រគល់អំណោយនេះ ជូនដល់ភាគីវៀតណាមដោយផ្ទាល់ នៅព្រំដែនអន្តរជាតិកម្ពុជាវៀតណាម បាវិត ខេត្តស្វាយរៀងផងដែរក្នុងថ្ងៃនេះ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *